ដោយៈ ម៉ាណា
ព្រះសីហនុៈ ទីស្តីការគណៈរដ្ឋមន្រ្តី បានយល់ព្រមជាគោលការណ៍ឲ្យក្រសួងបរិស្ថានត្រៀមដី សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីអាកាសយានដ្ឋានខេត្តព្រះសីហនុ។
យោងតាមបណ្តាញទំនាក់ទំនងសង្គម របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានចេញផ្សាយបានឲ្យដឹងថា សូមជម្រាបជូន លោក-លោកស្រី ជាប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ជាប់របងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ជ្រាបថា អនុលោមតាមលិខិតលេខ៦៥៥ សជណ.ដប ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានសម្រេចយល់ព្រមជាគោលការណ៍ ជូនក្រសួងបរិស្ថាន សហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំដីបម្រុងទុក សម្រាប់ដោះស្រាយផលប៉ះពាល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវមុខ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
ទោះជាយ៉ាងណាសេចក្តីជូនដំណឹងនេះ មិនបានបញ្ជាក់លំអិតពីចំនួនប្រជាពលរដ្ឋប៉ុន្មានគ្រួសារ ដែលរងផលប៉ះពាល់នៅឡើយទេ។
សូមអានលំអិតនូវសេចក្តីជូនដំណឹង……………….