ដោយៈ គង់ សូរិយា
ព្រះសីហនុៈ គណកម្មាធិការជាតិអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានចុះពិនិត្យលើទីតាំងរៀបចំការវិនិយោគ លើចំណតជលយានសម្រាប់ជួសជុលទូក នាវា និងកប៉ាល់។
អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេត បានអញ្ជើញអមដំណើរ លោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ចុះពិនិត្យទីតាំងគម្រោងវិនិយោគចំណតជលយាន (អ៊ូរទូក) សម្រាប់ជួសជុលទូក នាវា និងកប៉ាល់ ស្ថិតនៅឃុំទំនប់រលក និងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។








