ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃសុក្រនេះ ខណៈប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះ បន្ទាប់ពីទីផ្សារបានបង្កើនការព្យាករណ៍ឱកាសក្នុងការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed) ដល់ក្នុងរង្វង់ជាង៩៩ភាគរយ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៤ភាគរយដល់៣៥៤៦,៨២ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៥៤៥,៣៣ដុល្លារក្នុងមួយអោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១៣ភាគរយមកនៅត្រឹម៣៦១១,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៣២នាទីព្រឹកដូចគ្នា។






