ដោយៈ ម៉ាណា
ភ្នំពេញៈ យោងតាមគេហទំព័រផ្លូវការរបស់ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ដែលបានផុសនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានខ្លឹមសារដូចតទៅ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានផ្ញើរលិខិតជូន អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន អំពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំង សមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី១ ឆ្នាំ២០២២-២០២៧ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។
ការតែងតាំងនេះ ដោយយោងទៅតាមការបោះឆ្នោតជ្រើសតាំង អ្នកឧកញ៉ា បានជាប់ឆ្នោតជាផ្លូវការ ជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា។









