រដ្ឋាភិបាលសិក្សាលទ្ឋភាពពង្រីកសារមន្ទីរជាតិកម្ពុជា

0

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋាភិបាល តាមរយៈក្រសួងវប្បធ៌មបានសិក្សាលទ្ឋភាពស្តារនិតិសម្បទា និងពង្រីកសារមន្ទីរជាតិនៃកម្ពុជា ដែលបច្ចុប្បន្នកំពុង​មានសភាពតូចចង្អៀត។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងពេលលោកជំទាវបណ្ឌិតសភាចារ្យភឿន សកុណារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី Yannick Lintz ប្រធានសារមន្ទីរសិល្បៈអាស៊ីហ្គីមេ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤ស្តីពីការសិក្សាលទ្ធភាពនៃការស្តារនិតិសម្បទា និងពង្រីកសារមន្ទីរជាតិកម្ពុជា។

កិច្ចប្រជុំជាមួយអ្នកជំនាញពីប្រទេសបារាំងនេះ គឺមានគោលបំណង កែលម្អសោភ័ណភាពសារមន្ទីរជាតិកម្ពុជា កែសម្រួលការដាក់តាំងសមុច្ច័យអោយមានភាពទាក់ទាញ ចំពោះភ្ញៀវទេសចរណ៍ អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here