ដោយៈ និស្ស័យ
សៀមរាបៈ ស្ពានព្រះរាជដំណាក់ទីពីរ មានប្រវែងសរុប៤៦ម៉ែត្រ និងទទឹង៨,២ម៉ែត្រ តភ្ជាប់រវាងក្រុងសៀមរាប និងផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧។
យោងតាមក្រសួងសារធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ស្ពាននេះបានជួយសម្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ព្រមទាំងលើកម្ពស់សោភ័ណភាពក្រុងសៀមរាប ឱ្យកាន់តែស្រស់ត្រកាលឡើង ដោយនៅលើស្ពានមានការរៀបចំតុបតែងយ៉ាងស្រស់ស្អាត ទៅតាមរដូវកាលនៃពិធីបុណ្យនានា។







