ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈចំនួនពលរដ្ឋអាមេរិក ដែលដាក់ពាក្យស្នើសុំជំនួយពីរដ្ឋាភិបាលអាមេរិក ក្នុងកំឡុងពេលអត់ការងារធ្វើបានកើនឡើង២៧.០០០នាក់ដល់ចំនួន២៦៣.០០០នាក់កាលពីសប្តាហ៍មុន។នេះជាសញ្ញាបង្ហាញថា ទីផ្សារការងារអាមេរិកធ្លាក់ចុះ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤៣ភាគរយដល់៣៦៤៩,៤៧ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៦៣៣,៧៣ដុល្លារក្នុងមួយអោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣៧ភាគរយដល់៣៦៨៧,២ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:២៨នាទីព្រឹកដូចគ្នា។






