ដោយៈ ចំណាន
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានពិភាក្សាជាមួយភាគីបារាំង លើយុទ្ឋសាស្រ្តអភិវឌ្ឍន៍ផ្លូវដែកល្បឿនលឿននាពេលអនាគត។
ព័ត៌មាននេះត្រូវបានលើកឡើងនៅពេលលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួប លោក Francois Corbin អនុប្រធានសហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF International)។
ជំនួបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីអាទិភាពហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ជាពិសេសយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្លូវដែក ២ដំណាក់កាល ក្នុងរយៈពេលមួយទសវត្សរ៍ ដែលផ្តោតលើគម្រោងរថភ្លើងល្បឿនលឿន និងការពង្រីកកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរវាងរដ្ឋ និងឯកជន ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ដំណោះស្រាយ ដឹកជញ្ជូនប្រកបដោយចីរភាព និងបន្ថយការបំភាយឧស្ម័ន៕