ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈការធ្លាក់ចុះនៃទីផ្សារការងារនៅសហរដ្ឋអាមេរិកនឹងជំរុញឱ្យធនាគារកណ្តាលអាមេរិកទាញទម្លាក់អត្រាការប្រាក់ក្នុងកិច្ចប្រជុំគោលនយោបាយរបស់ខ្លួននៅក្នុងសប្តាហ៍នេះ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៥ភាគរយមកនៅត្រឹម៣៦៤៤,៥៧ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៦៤២,៦៣ដុល្លារក្នុងមួយអោនកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ទោះជាយ៉ាងណា តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១៥ភាគរយមកនៅត្រឹម៣៦៨០,៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៣៦នាទីព្រឹកដូចគ្នា។






