ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលលទ្ធផលនៃកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក(Fed) និងវាយតម្លៃអំពីទិសដៅអត្រាកាប្រាក់នាពេលអនាគត។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១៩ភាគរយមកនៅត្រឹម៣៦៨២,៨៩ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៦៨៩,៤៦ដុល្លារក្នុងមួយអោនកាលពីថ្ងៃអង្គារម្សិលមិញ។
ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២ភាគរយមកនៅត្រឹម៣៧១៧,៨០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៥២នាទីព្រឹកដូចគ្នា។






