ដោយៈ ចំណាន
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតចិន លោកWang Wenbinបានថ្លែងថា ចិន និងកម្ពុជា ជាអ្នករួមដំណើរគ្នាក្នុងការអភិវឌ្ឍ និងជាអ្នកដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។
លោកបន្តថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ រហូតមកដល់បច្ចុប្បន្ននេះ ភាគីចិនបានគាំទ្រ ដល់ការអនុវត្តគម្រោងចំនួន១០៨ របស់កម្ពុជា ដោយតាមរយៈមូលនិធិពិសេស កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គម្រោងទាំងនេះគ្របដណ្តប់ លើការកាត់បន្ថយភាពក្រីក្រ ការបោសសម្អាតមីន ការអប់រំ ការការពារបង្ការជំងឺក្នុងតំបន់ត្រូពិច និងការជួសជុលលំនៅដ្ឋាន សម្រាប់ជនរងគ្រោះដោយគ្រោះមហន្តរាយ ដែលបានផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនរាប់សែននាក់នៅក្នុងខេត្តចំនួនជាងដប់ក្នុងប្រទេសកម្ពុជា និងទទួលបានលទ្ធផលជាក់ស្តែងនិងជាច្រើនគួរឱ្យកត់សម្គាល់៕