ដោយ៖ សហសេវិក
ភ្នំពេញ៖ បងប្អូនឆាតសួរថា! អេតមីន ហេតុអ្វីក្រុមហ៊ុន OCIC មិនសាងសង់ស្ពានអាកាសល្បឿនលឿនហាយវេយតម្លៃ ៤០០លានដុល្លារ តភ្ជាប់ពីព្រលានថ្មី មក ព្រលានចាស់ក្រុងភ្នំពេញ?
ចម្លើយខ្លីជូនទៅកាន់បងប្អូនឱ្យងាយយល់នោះគឺ! ជំនួសពីស្ពានអាកាសហាយវេ មកជាផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលចូលមកក្រុងភ្នំពេញវិញ ព្រោះព្រលានយន្តហោះចាស់បិទដំណើរការហោះហើរ។ ហើយបច្ចុប្បន្នភាពនេះ ក្រុមហ៊ុន Cambodia Airport Investment (CAIC) ក៏បានបម្រុងដី និងចន្លោះសងខាង ៩ ម៉ែត្រនៅចន្លោះកណ្ដាលសម្រាប់សាងសង់ផ្លូវរថភ្លើងធុនស្រាល សម្រាប់ផែនការនាពេលអនាគត ដែលតភ្ជាប់ពីព្រលានយន្តហោះតេជោ ក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ ដោយក្រុមហ៊ុននឹងទៅរៀនសិក្សាពីប្រទេសចិនមក ហើយក៏និងត្រៀមធ្វើការបញ្ជាទិញផ្លូវដេកធុនស្រាលជាច្រើនពីប្រទេសចិនផងដែរ។
ផែនការតភ្ជាប់ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីព្រលានយន្តហោះតេជោ មកកាន់រាជធានីភ្នំពេញ គឺដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនអ្នកដំណើរចេញចូលមកកាន់ទីក្រុង និងកាត់បន្ថយចរាចរណ៍ដែលកំពុងតែមមាញឹកខ្លាំងក្នុងទីក្រុងភ្នំពេញ បែកភាគខាងត្បូងនៃរាជធានីភ្នំពេញ៕


