ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យពីការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា កំណើននៃតម្លៃអាផាតមុិនក្នុងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងបានជំរុញឱ្យទំហំមូលធនបត្រទីផ្សារអាផាតមុិនក្នុងទីក្រុងមួយនេះកើនឡើងជិត១០ភាគរយចាប់តាំងពីចុងឆ្នាំ២០២៤។
ទំហំមូលធនបត្រទីផ្សារអាផាតមុិននៅក្នុងរដ្ឋធានីសេអ៊ូលបានកើនឡើងដល់ប្រមាណ១,២៦ទ្រីលានដុល្លារអាមេរិក គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៥ កើនឡើង៩,៣ភាគរយបើធៀបនឹងចុងឆ្នាំ២០២៤។ នេះបើយោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនអចលនទ្រព្យ Real Estate 114។
អត្រាកំណើននេះបានវ៉ាដាច់កំណើននៃទំហំមូលធនបត្រទីផ្សារអាផាតមុិនទូទាំងប្រទេសកូរ៉េខាងត្បូង ដែលបានកើនឡើង៤,៣ភាគរយដល់ទំហំទឹកប្រាក់ប្រហែល២,៩៤ទ្រីលានដុល្លារអាមេរិកគិតត្រឹមចុងខែកញ្ញាដូចគ្នា។








