ប្រធានIMFសម្រាលពីកង្វល់ទាក់ទងនឹងបញ្ហា
សេដ្ឋកិច្ចពិភពលោក
ដោយៈ ម៉ាណា
អន្តរជាតិៈ ប្រធាននៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)លោកស្រី Kristalina Georgieva បាននិយាយនៅថ្ងៃទី៨ ខែតុលាថា សេដ្ឋកិច្ចពិភពលោក កំពុងប្រសើរឡើងជាងការរំពឹងទុក បើទោះជាវាប្រឈមមុខ នឹងភាពមិនប្រាកដប្រជាយូអង្វែង និងទស្សនវិស័យនៃកំណើនរយៈពេលមធ្យមកម្រិតទាបក៏ដោយ។
យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFPបានឲ្យដឹងថា លោកស្រី Kristalina Georgieva បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯទីក្រុងវ៉ាស៉ីនតោន យ៉ាងដូច្នេះថា “សេដ្ឋកិច្ចពិភពលោក កំពុងប្រសើរជាងអ្វីដែលយើងភ័យខ្លាច វាគ្រាន់តែមិនដូចអ្វីដែលយើងត្រូវការ”។
-->
លោកស្រីបានឱ្យដឹងថា តាមការព្យាករបច្ចុប្បន្ន សេដ្ឋកិច្ចអាចមានកំណើនតិចតួច បើទោះបីជាយឺតយាវនៅឆ្នាំនេះ និងឆ្នាំក្រោយ ដែលជំរុញដោយលក្ខខណ្ឌ ល្អប្រសើរជាងការរំពឹងទុក នៅក្នុងសហរដ្ឋអាមេរិក និងក្នុងចំណោមប្រទេសជឿនលឿន ទីផ្សារកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍមួយចំនួនផ្សេងទៀត។

ក្រៅពីនេះ IMF នៅតែរំពឹងថា កំណើនសេដ្ឋកិច្ចពិភពលោក នឹងនៅតែមានប្រហែល៣ភាគរយ ក្នុងរយៈពេលមធ្យម ស្របតាមការព្យាករពីមុនថា មានកំនើន៣.៧ភាគរយជាមធ្យម មុនពេលមានវិបត្តិកូវីដ១៩។
សេចក្តីណែនាំរបស់IMF ចំពោះអ្នកបង្កើតគោលនយោបាយតំបន់ក៏ដូចជាពីអាស៊ី បានជំរុញឱ្យមានការធ្វើពាណិជ្ជកម្ម ផ្ទៃក្នុងកាន់តែស៊ីជម្រៅ ពង្រឹងវិស័យសេវាកម្ម និងលទ្ធភាពទទួលបានហិរញ្ញវត្ថុ៕

