ហ្វីលីពីន​គ្រោង​ដាក់​ឱ្យ​ដំណើរការ​ស្ថានីយ៍​យន្តហោះ​ថ្មី​តម្លៃ​ ១៨០លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២០ខាងមុខ​

0

ដោយ​ វុត្ថា​

ហ្វីលីពីន​៖ ប្រទេស​ហ្វីលីពីន​បាន​និង​កំពុង​សាង​សង់​ព្រលា​ន យន្តហោះ​ថ្មី​មួយទៀត​តម្លៃ៩.៣៦ពាន់​លាន​ Peso​ ដែល​ស្មើនឹង​ ១៨០លាន​ដុល្លារ​អាមេរិក​ ហើយ​គ្រោង​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ​ ២០២០នា​ពេល​ខាងមុខនេះ​។

លោក​ Manuel​ Antonio​ Tamayo​ អនុរដ្ឋ​លេខាធិការ​ក្រសួង​ដឹកជញ្ជូន​ផ្នែក​អាកាសចរណ៍​បាន​ឲ្យដឹង​កាលពី​កន្លង​កម​នេះ​ថា​ ការសាងសង់​ស្ថានីយ៍​យន្តហោះ​ថ្មី​សម្រាប់​អ្នកដំណើរ​ នៃ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ Clark​ បា​នឹង​កំពុង​ដំណើរការ​យ៉ាង​រលូន​ ហើយ​រំពឹង​ថា​ នឹង​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ នៅក្នុង​ឆ្នាំ២០២០ខាងមុខ​ដ៏​ខ្លី​នេះ​។

លោកន្ត​ថា​ អាកាសយាន​ដ្ឋាន​អន្ដរ​ជាតិ​ Clark​ ជា​ច្រក​ទ្វារធំ​ទី2​ នៅក្នុង​ប្រទេស​ហើយ​ស្ថានីយ​ថ្មី​ដែល​មាន​ទំហំ១00,000​ ម៉ែត្រការ៉េ​នឹង​បង្កើន​សមត្ថភាព​ទ្វេដង​ដល់​អ្នកដំណើរ​ប្រមាណ៨លាន​នាក់​ក្នុង​មួយឆ្នាំ​ ដើម្បី​បង្កើន​សមត្ថភាព​ដឹកជញ្ជូន​ផ្លូវអាកាស​នៅ​តំបន់​ Greater​ Manila​។

លោក​បន្ថែម​ថា​ គម្រោង​នេះ​ នឹង​ត្រូវ​បាន​កាត់បន្ថយ​សំពាធ​ លើ​ព្រលា​នយន្តហោះ​ Ninoy​ Aquino​បច្ចុប្បន្ន​ដែល​កំពុង​មានការ​កកកុញ​ នៃ​អ្នកធ្វើ​ដំណើរ​ និង​ជួយ​បង្កើត​ការងារ​ និង​បង្កើន​ការ​អភិវឌ្ឍ​នៅក្នុង​មជ្ឈមណ្ឌល​ Luzon​ ដែល​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​រីក​លូតលាស់​មួយ​នៅ​ក្នុង​ប្រ​ទេ​ហ្វីលីពីន​។

លោក​បន្ត​ថា​ “អាកាសយាន​ដ្ឋាន​អន្ដរ​ជាតិ​ Clark​ ជា​ច្រកចេញ​ដ៏​សំខាន់​ទៅកាន់​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​ដែល​បច្ចុប្បន្ន​នេះ​ មាន​សមត្ថភាព​ផ្ទុក​អ្នកដំណើរ​បាន៤លាន​នាក់​”។

ក្រុមហ៊ុន​អាកាសចរណ៍​ដែល​បាន​ និង​កំពុង​ដំណើរការ​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ Clark​ រួមមាន​ក្រុមហ៊ុន​ Qatar​ Airways​ ក្រុមហ៊ុន​ Cebu​ Pacific​ ក្រុមហ៊ុន​ Tiger​ Air​ ក្រុមហ៊ុន​អាកាសចរណ៍​ Jin​ Air​ ក្រុមហ៊ុន​ Asiana​ ក្រុមហ៊ុន​អាកាសចរណ៍​ Dragon​ Air​ ក្រុមហ៊ុន​ AirAsia​ Berhad​ ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​អ៊ែ​រឡាញ​ និង​ ក្រុមហ៊ុន​អាកាសចរណ៍​ Emirates​ Airlines​ ។

ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនេះ​ នឹង​ហោះហើរ​ទៅកាន់​ទីក្រុង​ហុងកុង​ ទីក្រុង​សិង្ហបុរី​ ទីក្រុង​បាងកក​ ទីក្រុង​ម៉ាកាវ​ ទីក្រុង​ Pudong​ អាកាសយាន​ដ្ឋាន​ Incheon​ ទីក្រុង​ Doha​ ទីក្រុង​ Dubai​ ទីក្រុង​ Davao​ ទីក្រុង​ Cebu​ និង​ទីក្រុង​ Kalibo​៕

LEAVE A REPLY

Please enter your comment!
Please enter your name here