កម្ពុជា អូស្រ្តាលីរៀបចំសេចក្ដីព្រាងក្របខ័ណ្ឌទស្សនាទានស្ដីពី យុទ្ធសាស្រ្តជំរុញវិនិយោគ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងកម្មវិធីភាពជាដៃគូរវាងកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ បានសហការជាមួយសេចក្ដីព្រាង ក្របខ័ណ្ឌទស្សនាទានស្ដីពីយុទ្ធសាស្រ្តជំរុញវិនិយោគ។

កិច្ចប្រជុំនេះដឹកនាំដោយលោកជា វុទ្ធី អគ្គលេខាធិការ គ.វ.ក./ក.អ.ក. បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា លើវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌទស្សនាទានស្ដីពី យុទ្ធសាស្រ្តជំរុញវិនិយោគ ជាមួយក្រុមការងារCAPRED និងអ្នកជំនាញការ ដោយមានការអញ្ជើ​ញចូលរួមពីអគ្គលេខាធិការរង គ.វ.ក. លោកស្រីប្រធាន លោកប្រធា​នស្តីទី និងមន្ត្រីនាយកដ្ឋានចំណុះ គ.វ.ក. និងសមាជិកក្រុមការងារបច្ចេកទេសពាក់ព័ន្ឋ។

សេចក្តីព្រាងក្របខ័ណ្ឌទស្សនាទាននេះ នឹងក្លាយឯកសារមគ្គុទ្ទេសក៍ សម្រាប់បង្កើនការទាក់ទាញវិនិយោគ ដោយផ្ដោតសំខាន់លើវិស័យអេឡិចត្រូនិក និងកសិ-ឧស្សាហកម្ម ដែលជាវិស័យអាទិភាព ដើម្បីរួមចំណែក ក្នុងការលើកកម្ពស់ពិពិធកម្ម មូលដ្ឋានឧស្សាហកម្មនៅកម្ពុជា ហើយក៏ជាមគ្គុទ្ទេសក៏ សម្រាប់ការរៀបចំឯកសារយុទ្ធសាស្ត្រផ្ទៃក្នុងរបស់ ក.អ.ក. សំដៅបន្តពង្រឹងប្រសិទ្ធភាពស្ថាប័ន។ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការជំរុញទាក់ទាញវិនិយោគឯកជនផងដែរ។

កិច្ចប្រជុំកាលពីថ្ងៃទី២៨ តុលាកន្លងមកនេះ បានពិនិត្យពិភាក្សាលើវឌ្ឍនភាព នៃការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌ ទស្សនាទាននេះ ដើម្បីប្រមូលធាតុចូលបន្ថែម ពីថ្នាក់ដឹកនាំ គ.វ.ក. សម្រាប់តម្រង់ទិសការរៀបចំសេចក្តីព្រាងឯកសារនេះ។

ជាលទ្ធផល អ្នកជំនាញការបានទទួលយកធាតុចូល ដែលបានលើកឡើងក្នុងកិច្ចប្រជុំនាព្រឹកនេះ និងគ្រោងរៀបចំកែសម្រួលចុងក្រោយ ដើម្បីគោរពរាយការណ៍ជូនថ្នាក់ដឹកនាំ ក.អ.ក. ពិនិត្យ និងផ្តល់ការអនុម័តដ៏ខ្ពង់ខ្ពស់ លើសេចក្តីព្រាងក្របខ័ណ្ឌទស្សនាទាននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here