ក្រុមហ៊ុនធំមួយរបស់មហាសេដ្ឋី Jack Ma ឈានជើងចូលទីផ្សារកម្ពុជាហើយ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមហ៊ុនAlibaba Group នៃកម្មវិធីទិញទំនិញអនឡាញដ៏ល្បីល្បាញTaobao  បានមកដល់ទីផ្សារកម្ពុជាជាផ្លូវការហើ​យ ដើម្បីផ្តល់បទពិសោធន៍ទិញទំនិញអនឡាញថ្មីៗ ទាន់សម័យ និងងាយស្រួលជាងមុន សម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា។

ជាមួយអ្នកប្រើប្រាស់ជាង១ពាន់លាននាក់ ផលិតផលជាង២ ពាន់លានមុខ និងផលិតផលថ្មីជាង១លានមុខរៀងរាល់សប្តាហ៍។

Taobao កំពុងពង្រីកទីផ្សាររបស់ខ្លួន ដើម្បីឲ្យអ្នកប្រើប្រាស់នៅកម្ពុជាមានឱកាសទិញទំនិញ គ្រប់ប្រភេទពីជុំវិញពិភពលោក។ កាន់តែពិសេសជាងមុនទៅទៀតTaobao បាននាំមកនូវមុខងារថ្មី ដើម្បីអនុញ្ញា​តឲ្យអ្នកប្រើប្រាស់ អាចផ្លាស់ប្ដូរពីភាសាចិន ទៅភាសាអង់គ្លេស ដើម្បីធ្វើឱ្យការទិញទំនិញ ការស្វែងរកផលិតផល និងការទូទាត់ប្រាក់ កាន់តែងាយស្រួល សមស្របជាមួយតម្រូវការ របស់អ្នកប្រើប្រាស់នៅកម្ពុជា។

ក្នុងឱកាសចូលមកកាន់ទីផ្សារកម្ពុជានេះ Taobao ក៏បាននាំមកនូវព្រឹត្តិការណ៍ទិញទំនិញធំបំផុត ប្រចាំឆ្នាំគឺ 11.11 Shopping Festival ដែលត្រូវបានបង្កើតឡើងដោយ Alibaba Group នៅថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2009។

ឆ្នាំនេះ 11.11 Shopping Festival នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 20 ខែតុលា ឆ្នាំ 2025 (ម៉ោងប្រទេសចិន) រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ 2025 ដែលមានការផ្ដល់ជូនទំនិញ ក្នុងតម្លៃមួយដែលទាបៗបំផុត  ជាមួយការបញ្ចុះតម្លៃចាប់ពី១៥ភាគរយ និងឥតគិតថ្លៃប្រតិបត្តិការក្នុងពេលវេលាមានកំណត់ សម្រាប់ការទូទាត់តាមរយៈVISA រប​ស់​ធនាគារកាណាឌីយ៉ា ធនាគារកម្ពុជាសាធារណៈ និងធនាគារអេស៊ីលីដា។

រាល់ការចំណាយចាប់ពី១៥ដុល្លារ ដល់២០ដុល្លារ លោកអ្នកអាចទទួលបានការបញ្ចុះតម្លៃចំនួន២ដុល្លារទៀតផង។

Taobao ក៏អាចទូទាត់តាមរយៈVISA, Mastercard និង Apple Pay ផងដែរ ដើម្បីធានាថាលោកអ្នកអាចទទួលបានបទពិសោធន៍ទិញទំនិញដោយមានសុវត្ថិភាព និងងាយស្រួល។

ជាមួយនឹងពាក្យស្លោកថ្មី “Everything and Anything!”​​ Taobao បានបង្ហាញទៅកាន់ពិភពលោក ជាមួយជម្រើសជាច្រើន ដែលគ្មានដែនកំណត់របស់ខ្លួន ដូចជា សម្លៀកបំពាក់ ឧបករណ៍អេឡិចត្រូនិច ទំនិញរបស់សត្វចិញ្ចឹម គ្រឿងសង្ហារឹម ប្រដាប់ក្មេងលេង និងអ្វីៗជាច្រើនទៀត ដែលសមស្របតម្រូវការរបស់អ្នកទិញគ្រប់រូប។

Taobao បន្តផ្តល់ជូនអ្នកប្រើប្រាស់ ជាមួយជម្រើសច្រើនជាង​ តម្លៃល្អជាង និងបទពិសោធន៍ទិញទំនិញ អនឡាញទាន់សម័យបំផុតសម្រាប់អ្នកប្រើនៅទូទាំងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here