ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅប្រទេសអូស្ត្រាលីបានកើនឡើងក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលជាង២ឆ្នាំកាលពីខែតុលា។ ការណ៍នេះអាចជះផលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារកណ្តាលអូស្ត្រាលី (RBA) ក្នុងការទប់ស្កាត់សម្ពាធអតិផរណា។
តម្លៃផ្ទះនៅប្រទេសអូស្ត្រាលីបានកើនឡើង១,១ភាគរយកាលពីខែតុលា ដែលជាកំណើនប្រចាំខែខ្ពស់បំផុត គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ Cotality។
ទីក្រុង Perth បាននាំមុខគេ ដោយសម្រេចបានកំណើននៃតម្លៃផ្ទះក្នុងរង្វង់១,៩ភាគរយ តាមពីក្រោយដោយទីក្រុង Brisbane ក្នុងរង្វង់១,៨ភាគរយ និងទីក្រុង Darwin ក្នុងរង្វង់១,៦ភាគរយ។ ចំណែក តម្លៃផ្ទះនៅទីក្រុងសុីដនី បានកើនឡើង០,៧ភាគរយ។








