ខុន​ដូ​នៅ​កម្ពុជា​ មានតម្លៃ​ខ្ពស់​ជាង​ប្រទេសជិតខាង

1

ដោយ​ ដន

​ភ្នំពេញ​: ប្រទេស​កម្ពុជា​គឺ​មួយ​ប្រទេស​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​មាន​ខុន​ដូ​តម្លៃ​សមរម្យ​ មានតម្លៃ​ខ្ពស់​បំផុត​នៅក្នុង​តំបន់​ដោយសារតែ​តម្លៃ​ដីធ្លី​កើនឡើង​យ៉ាង​ឆាប់រហ័ស​។

យោង​តាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​ CBRE​ នៅ​ថ្ងៃនេះ​បានឱ្យ​ដឹង​ថា​ ទីផ្សារ​ខុន​ដូ​ដែល​មានតម្លៃ​សមរម្យ​មានតម្លៃ​ដល់​ ១,៤៧៣​ ដុល្លារ​អា​មេ​រិច​ក្នុង​មួយ​ម៉ែត្រការ៉េ​ ពោល​គឺ​ជិត​ ៧៣​ ភាគរយ​ខ្ពស់​ជាង​ទីក្រុង​ហូជីមិញ​។

ទីផ្សារ​ខុន​ដូ​ដែល​មានតម្លៃ​សមរម្យ​ត្រូវ​ភាគច្រើន​ត្រូវ​បាន​វិនិយោគ​ និង​គ្រប​ដណ្តប់​ដោយ​អ្នក​អភិវឌ្ឍន៍​ក្នុង​ស្រុក​ក្នុ​ការ​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ ដូចជា​នៅ​តំបន់​ ខណ្ឌ​សែនសុខ​ ទួលគោក​ និង​ជ្រោយ​ចង្វា​រ។

លោក​ Jame​ Hodge​ អនុប្រធាន​ក្រុមហ៊ុន​ CBRE​ Cambodia​ “យើង​ឃើញ​គម្រោង​ខុន​ដូ​ជាច្រើន​ដែល​មានតម្លៃ​សមរម្យ​បាន​និង​កំពុង​ចាក់​បញ្ចូល​ទៅ​ក្នុង​ទីផ្សារ​។ នេះ​គឺជា​សញ្ញា​ជំរុញ​មួយ​ដែល​អ្នក​អភិវឌ្ឍន៍​បាន​ទទួលស្គាល់​នូវ​អត្ថ​ប្រយោជន៍​នៃ​ការ​ចាប់​យក​ទីផ្សារ​មួយ​នេះ​ក្នុង​ប្រទេស​កម្ពុជា​បន្ថែម​ពីលើ​ការ​បន្ត​ស្វែងរក​អ្នកទិញ​នៅ​ក្រៅប្រទេស​”។

ខុន​ដូ​ដែល​មានតម្លៃ​សមរម្យ​មានតម្លៃ​ពី​ ៨៦២​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​និង​ តម្លៃ​ខ្ពស់​បំផុត​ដល់​ ១,៥០២​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ទីផ្សារ​ខុន​ដែល​មានតម្លៃ​សមរម្យ​មានតម្លៃ​ជិត​ស្មើ​ ឫដូចគ្នានឹង​ខុន​ដូ​ដែល​មាន​តំលៃ​សមរម្យ​នៅក្នុង​ទី​ក្រុ​ងយ៉ាងហ្គោ​នប្រ​ទេស​មីយ៉ាន់ម៉ា​។

លោក​ ​Jame​ Hodge​ បន្ត​ថា​ “ការ​ចាប់​យក​វិស័យ​ខុន​ដូ​ដែល​មានតម្លៃ​សមរម្យ​បាន​លើកទឹកចិត្ត​ដល់​អ្នក​អភិវឌ្ឍ​ដទៃទៀត​ឱ្យ​ចូល​មក​វិនិយោគ​ក្នុង​វិស័យ​នេះ​ដែល​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​អភិវឌ្ឍ​ ហើយ​ជា​លទ្ធផល​អ្នក​អភិវឌ្ឍ​ មួយចំនួន​បាន​ជ្រើស​រើស​ចូល​ទៅ​ក្នុង​ទីផ្សារ​ដោយ​ជំរុញ​ឱ្យ​តម្លៃ​មធ្យម​នៃ​ខុន​ដូ​ដែល​មានតម្លៃ​សមរម្យ​កើនឡើង​”។ អគារ​ខុន​ដូ​គិត​មធ្យម​មានតម្លៃ​ ២,៥៥៩​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ខណៈ​ខុន​ដូ​ប្រណីត​មានតម្លៃ​ជាង​ ៣,២៧២​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here