ឥណ្ឌូ​នេ​ស៊ី​ចាប់​ផ្តើម​ពង្រីក​ឥទ្ឋិ​ពល​ទៅកាន់​ពិភពលោក​កាន់តែ​ខ្លាំង​ជាង​មុន​

0

ដោយ​ វុត្ថា​

ឥណ្ឌូ​នេ​ស៊ីៈ​ ប្រទេស​ឥណ្ឌូណេស៊ី​គ្រោង​នឹង​រៀបចំ​ការ​វិនិយោគ​លើ​វិស័យ​ជាច្រើន​ផ្សេងទៀត​ជូន​ដល់​វិនិយោគិន​បរទេស​ និង​កែសម្រួល​លើច្បាប់​ការងារ​របស់​ខ្លួន​ឱ្យ​កាន់តែ​រឹង​មុំា​ ដើម្បី​ក្លាយជា​ប្រទេស​មហាអំណាច​ផលិតកម្ម​ក្នុង​តំបន់​ ដែល​អាច​កប្រកួតប្រជែង​ជាមួយ​ប្រទស​អាល្លឺម៉ង់​ និង​កូរ៉េ​ខាងត្បូង​។

លោក​ Airlangga​ Hartarto​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ បាន​ថ្លែង​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ Joko​ Widodo​ នឹង​ពឹងផ្អែក​លើ​វិស័យ​ឧស្សាហកម្ម​គ្រឿង​ ឧស្សាហកម្ម​សារធាតុគីមី​ និង​ឧស្សាហកម្ម​អេ​ឡិច​ត្រូ​និច​ ដើម្បី​ជំរុញ​ការ​រួមចំណែក​នៃ​វិស័យ​ផលិតកម្ម​ ឲ្យបាន២៥ភាគរយ​នៃ​សេដ្ឋកិច្ច​ជាតិ​នៅ​ត្រឹម​ឆ្នាំ២០២០​ ដែល​បច្ចុប្បន្ន​មាន20ភាគរយ​។

លោក​បាន​បន្ថែម​ថា​ “វិធានការ​នេះ​ អាច​ជួយ​បង្កើន​ការនាំចេញ​ពី​សេដ្ឋកិច្ច​ធំ​បំផុត​របស់​អាស៊ី​អាគ្នេយ៍​ និង​ដោះស្រាយ​ឱនភាព​គណនីចរន្ត​របស់​ខ្លួន​”។

លោក​ Hartarto​ បាន​បន្ត​ថា​ គោលដៅ​របស់​យើង​ គឺ​ចង់​ប្រែក្លាយ​ប្រទេស​ទៅជា​មជ្ឈមណ្ឌល​ផលិតកម្ម​របស់​អាស៊ាន​ ជាមួយ​គ្នាន​នោះ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឱ្យ​លើសលប់​ជាង​ប្រទេស​អាល្លឺម៉ង់​ និង​កូរ៉េ​ខាងត្បូង​ ងើបឡើង​ស្របតាម​ប្រទេស​ចិន​ដែល​ជា​មូលដ្ឋាន​ សម្រាប់​ផលិត​អ្វី​គ្រប់យ៉ាង​ពីរ​ថយន្ត​អគ្គីស​នី​ ទៅជា​ផលិតផល​គីមី​ឥន្ធនៈ​។

លោក​ Widodo​ ដែល​កំពុង​ត្រៀមខ្លួន​ឡើង​កាន់​ជា​ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​សម្រាប់​អាណត្តិ​រយៈពេល៥ឆ្នាំ​ជា​លើក​ទី២​ បាន​នឹង​កំពុង​សម្លឹង​មើល​ការ​ធ្វើ​ឱ្យ​វិស័យ​ផលិតកម្ម​ដែល​កំពុង​ជួប​ការ​លំបាក​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជួយ​ទប់ស្កាត់​ឱនភាព​គណនីចរន្ត​ និង​បង្កើត​ការងារ​រាប់​លាន​។

​;សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ បាន​កើនឡើង​ប្រហែល៥ភាគរយ​ក្នុង​មួយឆ្នាំ​ពោល​គឺ​តិច​ជាង​ការ​ដាក់ទិស​ដៅ៧ភាគរយ​ របស់​លោក​ប្រធានាធិបតី​ដែល​ត្រូវ​បាន​ពឹងផ្អែក​លើ​ការនាំចេញ​វត្ថុធាតុដើម​។

គំនិត​ផ្តួចផ្តើម​របស់​រដ្ឋា​ភិ​បាល​ឥណ្ឌូ​នេ​ស៊ី​ ដើម្បី​ជំរុញ​ការផលិត​បាន​រួមបញ្ចូល​ទាំង​ការ​បន្ធូរបន្ថយ​បញ្ជី​វិនិយោគ​អវិជ្ជមាន​ ដែល​កំណត់​កម្រិត​នៃ​ភាពជា​ម្ចាស់​របស់​បរទេស​នៅ​ទូទាំង​គ្រប់​វិស័យ​ជាច្រើន​ សម្រួល​ដល់​ការ​បង់ពន្ធ​សម្រាប់​ក្រុមហ៊ុន​ ក្នុង​ស្រុក​និង​បរទេស​ និង​កំណែទម្រង់​ច្បាប់​ការងារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here