តម្រូវការ​អចលនទ្រព្យ​នៅ​ប្រទេស​ហ្វីលីពីន​ស្ថិតនៅ​តែ​ក្នុង​សញ្ញា​វិជ្ជមាន​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ គ្រប់​វិស័យ​ទាំងអស់​ ស្ថិតនៅ​ក្រោម​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ហ្វីលីពីន​ ត្រូវ​បាន​គេ​មើលឃើញ​ថា​នឹង​បន្ត​កើនឡើង​ សមា្រប​ឆ្នាំ២០១៩នេះ​។

យោង​តាម​របាយការណ៍​សង្ខេប​របស់​ក្រុមហ៊ុន​ JLL​ ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការ​រក្សា​តម្រូវការ​នេះ​ គឺ​ដោយសារ​មានការ​ធ្វើអាជីវកម្ម​ដំណើរការ​ (BPO​) ការ​លេង​ហ្គេម​អន​ឡាញ​ និង​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ផ្សេង​ៗទៀត​។

លោក​ Janlo​ de​ los​ Reyes​ នាយក​ផ្នែក​ស្រាវជ្រាវ​ និង​ការ​ប្រឹក្សា​របស់​ក្រុមហ៊ុន​នេះ​បាន​ឲ្យដឹង​កាលពី​កន្លងមក​ថា​ ទោះបីជា​ការ​កើនឡើង​នៃ​តម្រូវការ​អចលនទ្រព្យ​ ពី​ក្រុមហ៊ុន​ល្បែង​តាម​ប្រព័ន្ធ​អ៊ី​នធឺ​ណែ​តក៏​ពិតមែន​ ក៏​វិស័យ​នេះ​នៅតែ​មាន​សុខភាព​ល្អ​ត្រឹម​ ៦% ។

ការ​កើនឡើង​នេះ​ ក៏​មានការ​រួមចំណែក​ផង​ដែរ​ ចំពោះ​តម្រូវការ​ពី​អ្នក​វិនិយោគិន​ចិនដីគោក​ដែល​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​ នឹង​ការ​អាជីវកម្ម​ល្បែង​នៅ​តាម​ដង​ឈូងសមុទ្រ​នៃ​ប្រទេស​ហ្វីលីពីន​។ ការ​បង្កើន​មុខ​ជំនួញ​របស់​ចិន​នៅក្នុង​ប្រទេស​ ក៏បាន​ជំរុញ​ឱ្យ​មាន​ការិយាល័យ​ និង​តម្រូវការ​លំនៅ​ដ្ឋាន​ផង​ដែរ​។

លោក​ De​ Los​ Reyes​ បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា​ “យើង​អាច​មើលឃើញ​ការចាប់អារម្មណ៍​ពី​វិនិយោគិន​ចិនដីគោក​ ដែល​កំពុង​ស្វែងរក​ការ​វិនិយោគ​លើ​ផ្ទៃដី​ ៣០០ហិ​កតា​និង​ ៥០០ហិ​កតា​”។

លោក​បន្ត​ថា​ “ពិត​ណាស់​មាន​តម្រូវការ​ដ៏​ច្រើន​ពី​ប្រទេស​ចិន​ ប៉ុន្តែ​អ្វី​ដែល​យើង​រំពឹង​ថា​ នឹង​មាននៅ​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ នេះ​ វា​នឹង​ធ្វើ​ពិពិធ​កម្ម​ដល់​ឧស្សាហកម្ម​ដទៃទៀត​។ យើង​នឹង​ឃើញ​ឧស្សាហកម្ម​ជាច្រើន​ទៀត​ពី​ចិនដីគោក​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here