ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុន Colliers បានឱ្យដឹងថា បណ្តាវិនិយោគិនអចលនទ្រព្យសកលកំពុងបង្ហាញពីទំនុកចិត្តឡើងវិញចំពោះទីផ្សារអចលនទ្រព្យរបស់តំបន់អាសុីប៉ាសុីហ្វិក ខណៈដើមទុនវិនិយោគបានហូរចូលតំបន់នេះឡើងវិញ។
ការស្ទង់មតិលើបណ្តាវិនិយោគិនជិត១.៤០០នាក់បានចង្អុលបង្ហាញពីភាពប្រសើរឡើងនៃលំហូរសាច់ប្រាក់ងាយស្រួល ស្ថិរភាពនៃការកំណត់តម្លៃ និងមូលដ្ឋានគ្រឹះទីផ្សាររឹងមាំ ដែលនឹងធ្វើឱ្យសន្ទុះនៃការវិនិយោគកាន់តែមានភាពរឹងមាំក្នុងរយៈពេល២ឆ្នាំខាងមុខ។
បច្ចុប្បន តំបន់អាស៊ីប៉ាស៊ីហ្វិកគ្របដណ្តប់ចំនួន១១ភាគរយនៃការប្រមូលកៀរគរទុនវិនិយោគអចលនទ្រព្យសកលក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៥ ស្របពេលក្រុមវិនិយោគិនព្យាយាមធ្វើពិពិធកម្ម និងងាកទៅរកទីផ្សារដែលជំរុញដោយនវានុវត្តន៍។








