ប្រាសាទTaj Mahal ស្ថាត្យកម្មបង្កប់រឿងរ៉ាវស្នេហាដ៏ល្បីល្បាញ បំផុតមួយនៅលើសកលលោក

0

ដោយៈ និស្ស័័យ

    ឥណ្ឌាៈ ជាប្រាសាទដ៏ល្បីល្បាញ និងចែងចាំងនាពេលរាត្រីTaj Mahal បានផ្សារភ្ជាប់ប្រវត្តិសាស្រ្ត និងរឿងរ៉ាវស្នេហាដ៏រំជួលចិត្ត។

តាមពិតប្រាសាទTaj Mahal គឺជាផ្នូរថ្មម៉ាបពណ៌សដ៏ល្បីល្បាញលើពិភពលោក ដែលមានទីតាំងនៅAgra ប្រទេសឥណ្ឌា។

តើប្រាសាទដ៏អស្ចារ្យនេះ ត្រូវបានសាងសង់នៅពេលណា? ប្រា​សាទនេះ បានសាងសង់បានចាប់ផ្តើមនៅឆ្នាំ 1632 ហើយបានបញ្ចប់នៅប្រហែលឆ្នាំ1653 ក្នុងអំឡុងចក្រភព Mughal។

តើអ្នកណាជាអ្នកសាងសង់វា? Taj Mahal វាត្រូវបានសាងសង់ដោយអធិរាជ Shah Jahan។

ហេតុអ្វីបានជាត្រូវបានសាងសង់ប្រាសាទនេះឡើង ព្រះអង្គម្ចាស់Shah Jahan បានសាងសង់ Taj Mahal ដើម្បីរំលឹកដល់មហេសីជាទីស្រឡាញ់របស់គាត់គឺ Mumtaz Mahal ដែលបានស្លាប់ក្នុងពេលសម្រាលកូន។

វាគឺជានិមិត្តរូប “នៃសេចក្តីស្រឡាញ់ដ៏ល្បីល្បាញបំផុតមួយ”របស់ពិភពលោក។

ហេតុអ្វីប្រាសាទនេះ មានភាពល្បីល្បាញ?ប្រាសាទTaj Mahal មានភាពល្បីល្បាញដោយសារតែ ទី១ ស្នាដៃស្ថាបត្យកម្ម ស៊ីមេទ្រីដ៏ល្អឥតខ្ចោះ និងការរចនាថ្មម៉ាបពណ៌សដ៏ស្រស់ស្អាត។ ទី២ និមិត្តរូបនៃសេចក្តីស្រឡាញ់ដ៏អស់កល្បជានិច្ច សាងសង់សម្រាប់ភរិយារបស់ Shah Jahan។

ប្រាសាទនេះ ត្រូវបានដាក់បញ្ចួល ក្នុងតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ជាអច្ឆរិយៈថ្មីមួយ ក្នុងចំណោមអច្ឆរិយៈទាំងប្រាំពីររបស់ពិភពលោក។

តាមឯកសារមួយបានបង្ហាញថា ប្រសាទTaj Mahl ត្រូវបានព្រះមហាក្សត្រ Shah Jahan បានបញ្ជាឲ្យម​ន្រ្តី និងក្រុមស្ថាបត្យករ និងវិស្វករ សាងសង់ឡើង ដោយប្រើប្រាស់សម្ភារៈសំណង់ប្រណីតៗបំផុតនៅលើពិភពលោក ដើម្បីឲ្យប្រាសាទនេះលេចពន្លឺចែងចាំង ភ្លឺផ្លេកៗនាពេលរាត្រី ដែលមានច័ន្ទរះ ជាការឧទ្ទិសដល់សេចក្តីស្រលាញ់ដ៏ធំធេងចំពោះមហេសីរបស់ទ្រង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here