តំបន់អាស៊ីប៉ាស៊ីហ្វិក លេចត្រដែតឡើងជាក្បាលម៉ាសុីននៃកំណើនទីផ្សារអចលនទ្រព្យពិភពលោក

0

ដោយ: សហសេវិក
អន្តរជាតិ: ទិដ្ឋភាពទីផ្សារអចលនទ្រព្យរបស់ពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយជាមួយគ្នានេះ តំបន់មួយបានលេចត្រដែតឡើងជាក្បាលម៉ាសុីននៃកំណើនទីផ្សារអចលនទ្រព្យពិភពលោក។

តំបន់អាស៊ីប៉ាស៊ីហ្វិក បានគ្របដណ្តប់ចំណែកជាងពាក់កណ្តាលនៃតម្លៃទីផ្សារអចលនទ្រព្យលើពិភពលោក ហើយត្រូវបានគេព្យាករណ៍ថា នឹងនៅតែជាតំបន់ឈានមុខគេរហូតដល់ឆ្នាំ២០៣០ខាងមុខ។

កំណើនប្រជាជនខ្លាំង ការកើនឡើងនៃប្រាក់ចំណូល នគរូបនីយកម្ម និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅតំបន់​អាស៊ីប៉ាស៊ីហ្វិក ជាពិសេសនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន កំពុងជួយជំរុញកំណើនយ៉ាងឆាប់រហ័សនៃទីផ្សារលំនៅឋាន និងពាណិជ្ជកម្ម។

យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE បានឱ្យដឹងថា ទីផ្សារការិយាល័យ នៅក្នុងបណ្តាប្រទេសអាសុីប៉ាសុីហ្វិក ជាពិសេសឥណ្ឌា និងជប៉ុន និងប្រទេសអាស៊ានមួយចំនួន នៅតែមានភាពរឹងមាំ ដោយសារការផ្គត់ផ្គង់ការិយាល័យលំដាប់ខ្ពស់នៅមានកម្រិត។

ប្រទេសវៀតណាមបានក្លាយជាទីផ្សារអចលនទ្រព្យលំនៅឋានដ៏រីកចម្រើនបំផុតមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយសារកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

ជាមួយគ្នានេះ តម្រូវការ និងតម្លៃជួលទាំងផ្នែកលំនៅឋាន និងការិយាល័យនៅតាមបណ្តាទីក្រុងធំៗនៅប្រទេសឥណ្ឌាបានបន្តកើនឡើងយ៉ាងឆាប់រហ័ស៕ប្រភព: Mint ៕

LEAVE A REPLY

Please enter your comment!
Please enter your name here