ដោយៈ ចំណាន
ភ្នំពេញៈ ក្រសួង និងស្ថាប័នពាក់ព័ន្ឋសរុបចំនួន១១ បាននិងកំពុងផ្តល់សេវាកម្មសាធារណ ក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥ ដែលបាននិងកំពុងប្រារពធ្វើនៅបុរីប៉េង ហួតបឹងស្នោ។
ពន្លាសេវាសាធារណៈកម្ពុជា មានរៀបចំជាពន្លាទំហំជាង២០០ ម៉ែត្រការ៉េសម្រាប់ផ្តល់ជូនក្រសួង-ស្ថាប័ន ដែលផ្តល់សេវាធារណៈចាំបាច់តាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីអនុញ្ញាតឱ្យសាធារណជនបានទទួលជ្រាប និងអាចអញ្ជើញមកទទួលសេវាសាធារណៈ របស់រាជរដ្ឋាភិបាលនៅនឹងកន្លែងពិព័រណ៍ រាប់គិតចាប់ពីសេវាចុះបញ្ជីពាណិជ្ជកម្ម រហូតដល់សេវាគាំទ្រការនាំចេញ។
-->
សេវាសាធារណៈដែលបាន និងកំពុងដាក់បង្ហាញក្នុងពិព៌ណនេះរួ មមាន ១. ក្រសួងពាណិជ្ជកម្ម (ចុះបញ្ជីពាណិជ្ជកម្ម ចុះបញ្ជីពាណិជ្ជនាម ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ Export Services Center, Halal, SETFO)។ ២. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ពន្ធដារ ប្រ័ន្ធបញ្ជរតែមួយជាតិ ASYCUDA, CamDX) ។ ៣. ក្រសួងយុត្តិធម៌ (ប្រព័ន្ធស្នើសុំលិខិតថ្កោលទោស)។
៤. ក្រសួងសាធារណការ និងដឹកជញ្ជូន (ចុះបញ្ជីផ្លាកលេខ)។ ៥. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ប្រព័ន្ធ TVET)។ ៦. ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (ប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល, ចបផ, វិទ្យាស្ថានស្តង់ដា)។ ៧. ក្រសួងទេសចរណ៍ (ប្រព័ន្ធស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន)។ ៨. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (SPS Certificate)។
៩. ធនាគារជាតិនៃកម្ពុជា (ប្រព័ន្ធបាគង) ១០. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ប្រព័ន្ធស្វ័យប្រវត្តិកម្មវិនិយោគ)។ ១១. ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា៕
