ដោយៈ ឆដា
ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ឋក្រុមហ៊ុនSAM SN Groupអ្នកឧកញ៉ាសំ សុខនឿន បានបង្ហាញផលិតផលរបស់ក្រុមហ៊ុន KH Haitech ដែលនឹងដាក់ចូលទីផ្សារនាពេលខាងមុខ។
ផលិតផលទាំងនោះ មានដូចជាថេបប្លេត និងម៉ាស៊ីនត្រជាក់កូនខ្មែរប្រេន KH Haitech ។

អ្នកជំនួញដ៏មមាញឹក សំ សុខនឿន បានបង្ហាញឲ្យដឹងពីផលិតផលខ្លះៗហើយ ដោយមានទាំងម៉ាស៊ីនត្រជាក់ និងថេប្លេត មានឈ្មោះថា “KH Haitech Tablet និង KH Haitech Air Conditioner។ នៅមិនទាន់អស់ឡើយ KH Haitech ក៏នៅមានផលិតផលជាច្រើនទៀត ហើយនឹងឃើញស្តង់តាំងបង្ហាញ នៅថ្ងៃ ២៨ ខែមករា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ ABCDE) រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច ហ៊ុន ម៉ាណែត។

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ស្ថាបនិក& ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន សេម អេសអិន គ្រុប ចូលរួមឧបត្ថម្ភទឹកប្រាក់១៥ ០០០ដុល្លារដល់សភាពាណិជ្ជកម្មកម្ពុជា សម្រាប់ការរៀបចំ “អបអរមហាសន្និបាតបូកសរុបលទ្ធផល ការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦”។
កម្មវិធីនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃ ២៨ ខែមករា ឆ្នាំ ២០២៦។
អ្នកឧកញ៉ាដែលមានដើមកំណើត នៅស្រុកក្រូចឆ្មាររូបនេះ បានធ្វើដំណើរទៅក្រៅប្រទេស ដើម្បីស្វែងរកដៃគូជំនួញ។ អ្នកឧកញ៉ា បានបង្ហើបខ្លះបន្ថែមទៀតថា KH Haitech ដែលនឹងឈានដល់ការបង្កើតរោងចក្របង្គំនៅកម្ពុជាតែម្ដង៕