វិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាមបន្តពង្រឹងជំហររបស់ខ្លួនជាមេដែកស្រូបទាញបណ្តាអ្នកវិនិយោគបរទេស

0

ដោយ: សហសេវិក
អន្តរជាតិ: វិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាមបានបន្តពង្រឹងជំហររបស់ខ្លួនជាមេដែកស្រូបទាញបណ្តាអ្នកវិនិយោគបរទេស ដោយឈរនៅលំដាប់ទី២ បន្ទាប់ពីវិស័យកែច្នៃ និងផលិត ដែលទាក់ទាញបានការវិនិយោគផ្ទាល់ពីបរទេស (FDI) ច្រើនជាងគេបំផុត។

គិតត្រឹមចុងខែតុលា ឆ្នាំ២០២៥ ទីផ្សារអចលនទ្រព្យវៀតណាមបានទាក់ទាញដើមទុនចុះបញ្ជីថ្មីចំនួន២,៧៥ពាន់លានដុល្លារ។ ក្រុមអ្នកវិភាគបានវាយតម្លៃថា សន្ទុះនេះ កើតចេញពីការដាក់ចេញក្របខ័ណ្ឌគោលនយោបាយវិនិយោគប្រសើរឡើង និងបរិយាកាសវិនិយោគមានតម្លាភាព និងងាយស្រួលសម្រាប់អ្នកវិនិយោគ។

ប្រទេសវៀតណាមបានពន្លឿនកំណែទម្រង់រដ្ឋបាល នីតិវិធីឌីជីថល និងការបង្កើនតម្លាភាពក្នុងការបែងចែកដីធ្លី និងការគ្រប់គ្រង រួមទាំងការកាត់បន្ថយការចំណាយ និងហានិភ័យសម្រាប់បណ្តាវិនិយោគិនបរទេស តាមរយៈការបន្ធូរបន្ថយបទប្បញ្ញត្តិ។

ការកែប្រែនាពេលថ្មីៗនេះចំពោះច្បាប់ដីធ្លី ច្បាប់លំនៅឋាន និងច្បាប់ស្តីពីអាជីវកម្មអចលនទ្រព្យបានអនុញ្ញាតឱ្យមានការច្របាច់បញ្ចូលគ្នា និងការទិញយក (M&A) ការចូលរួមទិញភាគហ៊ុន និងការចូលរួមពីអ្នកវិនិយោគបរទេសក្នុងគម្រោងអចលនទ្រព្យ។

ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងនគរូបនីយកម្មយ៉ាងឆាប់រហ័ស ក៏កំពុងទាក់ទាញដើមទុនបរទេសយ៉ាងច្រើនផងដែរ។ ប្រទេសវៀតណាមកំពុងស្ថិតក្នុងដំណាក់កាលនៃការវិនិយោគយ៉ាងសកម្មលើបណ្តាញដឹកជញ្ជូន រួមទាំងផ្លូវហាយវេសំខាន់ៗ ស្ពាន ខ្សែរថភ្លើងក្រោមដី និងអាកាសយានដ្ឋាន។

ការណ៍នេះកំពុងជំរុញចំណាប់អារម្មណ៍លើការអភិវឌ្ឍទីផ្សារអចលនទ្រព្យផ្នែកឧស្សាហកម្ម និងភស្តុភារកម្ម ក៏ដូចជាតំបន់ទីក្រុងរណប។

ការវិនិយោគផ្ទាល់ពីបរទេស (FDI) មិនត្រឹមតែហូរចូលកាន់តែខ្លាំងឡើងមិនត្រឹមតែចូលទៅក្នុងសួនឧស្សាហកម្មប៉ុណ្ណោះទេ។ ប៉ុន្តែលំហូរ FDI បានហូរចូលទៅក្នុងតំបន់ឧស្សាហកម្មបៃតង មជ្ឈមណ្ឌលភស្តុភារកម្ម ដែលតភ្ជាប់កំពង់ផែ និងការអភិវឌ្ឍទីក្រុងថ្មីៗ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ៕ ប្រភព: Vietnam New Agency ៕

LEAVE A REPLY

Please enter your comment!
Please enter your name here