ដោយ: សហសេវិក
អន្តរជាតិ: កំណើននៃការផ្គត់ផ្គង់អាផាតមុិនថ្មីៗកំពុងវាយលុកទីផ្សារលំនៅឋានអាមេរិក។ កត្តានេះ រួមផ្សំជាមួយនឹងការថយចុះនៃតម្រូវការ កំពុងជំរុញឱ្យតម្លៃជួលអាផាតមុិននៅសហរដ្ឋអាមេរិកធ្លាក់ចុះ។
តម្លៃជួលអាផាតមុិនជាមធ្យមទូទាំងប្រទេសបានធ្លាក់ចុះ១ភាគរយក្នុងខែវិច្ឆិកាធៀបនឹងខែតុលា មកនៅត្រឹម១.៣៦៧ដុល្លារក្នុងមួយខែ។ តួលេខនេះបង្ហាញពីការធ្លាក់ចុះប្រចាំខែលើកទី៤ជាប់ៗគ្នា។
តម្លៃជួលអាផាតមិននៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ១,១ភាគរយធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២៤។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNBC។
-->
ការស្ទុះងើបឡើងវិញនេះបានជាប់គាំង។ អត្រាអាផាតមុិនទំនេរនៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងដល់កំណត់ត្រាក្នុងរង្វង់៧,២ភាគរយនៅក្នុងខែតុលា ឆ្នាំ២០២៥ និងបានស្ថិតក្នុងសភាពទ្រឹងនៅខែវិច្ឆិកា។

ទោះបីជាល្បឿននៃការសាងសង់ថ្មីៗនេះកំពុងថមថយយ៉ាងណាក្តី ក៏អាផាតមុិនថ្មីៗជាច្រើនបានបញ្ចប់ការសាងសង់ ខណៈតម្រូវការបានថយចុះ។ នៅឆ្នាំនេះ តម្លៃជួលអាផាតមុិនបានធ្លាក់ចុះលឿនជាងធម្មតា ខណៈតម្រូវការជួលអាផាតមុិនដោយអ្នកធ្វើការវ័យក្មេង(Young worker) បានធ្លាក់ចុះ។
លោក Grant Montgomery អ្នកជំនាញនៅក្រុមហ៊ុន CoStar បានអះអាងថា បច្ចុប្បន្ន ចំនួន៣២,៥ភាគរយនៃយុវវ័យដែលមានអាយុចន្លោះពី១៨ឆ្នាំដល់៣៤ឆ្នាំ រស់នៅជាមួយក្រុមគ្រួសារ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំ ដោយសារតម្លៃជួលថ្លៃ និងទីផ្សារការងារកាន់តែលំបាក៕ប្រភព: CNBC៕
