ដោយ: សហសេវិក
អន្តរជាតិ: យោងតាមកាសែត Bloomberg បានរាយការណ៍ថា តម្លៃជួលអាផាតមុិននៅក្នុងបណ្តាទីក្រុងធំៗរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះនាពេលថ្មីៗនេះ ដោយសារការបើកដំណើរការអាផាតមុិនប្រណីតថ្មីៗ បានលើកទឹកចិត្តមនុស្សឱ្យផ្លាស់ចេញពីផ្ទះចាស់ៗ។
នៅខែវិច្ឆិកា ឆ្នាំ២០២៥ តម្លៃជួលអាផាតមុិនជាមធ្យមនៅទូទាំងសហរដ្ឋអាមេរិកបានធ្លាក់ចុះក្នុងរង្វង់០,១៨ភាគរយ ដែលជាការថយចុះខ្លាំងបំផុតក្នុងអត្រាប្រចាំខែក្នុងរយៈពេលជាង១៥ឆ្នាំ។ នេះបើយោងតាមក្រុមហ៊ុនប្រមូលចងក្រងទិន្នន័យអចលនទ្រព្យ CoStar។
ការផ្គត់ផ្គង់អគារអាផាតមុិនថ្មីៗកំពុងជំរុញឱ្យតម្លៃជួលអាផាតមុិនធ្លាក់ចុះ ដោយសារបណ្តាអ្នកជួលដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភកំពុងផ្លាស់ទៅរស់នៅក្នុងអគារថ្មីទាំងនោះ។ ដូច្នេះ ម្ចាស់ផ្ទះកំពុងព្យាយាមបន្ថយតម្លៃជួលអាផាតមុិនចាស់ៗ។








