លោកស្រីតាំង ហួរនិយាយពីស្ថានភាពទីផ្សារដីធ្លីក្នុងពេលបច្ចុប្បន្ន

0

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ អគ្គនាយិកាក្រុមហ៊ុនAmatak Property Servie Co, Ltdលោកស្រីតាំង ហួរបានលើឡើងពីស្ថានភាពទីផ្សារដីធ្លី ក្នុងពេលបច្ចុប្ប​ន្ន ស្របពេលស្ថានភាពក្នុងវិស័យនេះទាំង​មូលបន្តស្ថិតក្នុងភាពមិនច្បាស់លាស់។

លោកស្រីបានមានប្រសាសន៍ឲ្យដឹង តាមតេឡេក្រាមកាលពីចុងសប្តាហ៍មុនថា ក្នុងកាលៈទេសៈសង្រ្គាម ជាមួយប្រទេសថៃកន្លងមក នៅតែមានសកម្មទិញលក់ ដែលភ្ញៀវភាគច្រើនបានទិញដី ក្នុងតម្លៃក្រោមទីផ្សារ ហើយអ្នកលក់ក៏បានដាក់លក់តម្លៃ ក្រោមទីផ្សារច្រើនផងដែរ។

លោកស្រីបន្តថា “ការដាក់លក់ទាល់តែតម្លៃ ក្រោមទីផ្សារទើបលក់ចេញ ហើយសកម្មភាពទិញ លក់មិនមានការផ្អាកនោះទេ ដោយ​សារអ្នកទិញតយល់ថា ស្ថានភាពជាមួយប្រទេសថៃ នឹងមានភាពល្អប្រសើរឡើង”។

លោកស្រីតាំង ហួរបានបន្តថា ការទិញភាគច្រើន មិនសូវមានភ្ញៀវមានលុយធំៗ ច្រើនតែទំហំលុយល្មមៗ ព្រោះអ្នកវិនិយោគមួយចំនួនមិនទាន់ហ៊ានបញ្ចេញលុយធំៗនៅឡើយទេ។

រដ្ឋាភិបាលបានចាប់ផ្តើមយកពន្ធមូលធន លើអចលនទ្រព្យ២០ភាគរយចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០២៦នេះតទៅហើយ ដែលអ្នកជំនាញនានាបានមើលឃើញថា ការអនុវត្តការយកពន្ធនេះ នឹងធ្វើឲ្យទីផ្សារអចលនទ្រព្យនឹងមានភាពជាប់គាំងរយៈពេលវែងថែមទៀត។

ពន្ធមូលធន២០ភាគរយ គឺមានន័យថា រដ្ឋាភិបាលនឹងដកពន្ឋតែ៥ភាគរយ នៃប្រាក់ចំណេញ២០ភាគរយរបស់ម្ចាស់ទ្រព្យ បន្ទាប់ពីកាត់៨០ភាគចេញ។

ឧទាហរណ៍ ម្ចាស់ទ្រព្យចំណេញ១លានដុល្លារ រដ្ឋាភិបាលនឹងធ្វើការគិតពន្ឋតែ៥ភាគរយ លើទឹកប្រាក់២០ម៉ឺនដុល្លារ ដែលបានកាត់ចេញប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here