ដោយៈ ចំណាន
ភ្នំពេញៈ នគរូបនីយកម្ម មានន័យថា ដំណើរការដែលមនុស្សកាន់តែច្រើន ផ្លាស់ប្តូរពីតំបន់ជនបទ ទៅកាន់តំបន់ទីក្រុងឬរាជធានីរបស់ប្រទេសណាមួយ។
ការផ្លាស់ប្តូរនេះ បានបណ្តាលឱ្យទីក្រុង និងទីប្រជុំជនកាន់តែធំឡើងៗ និងមានការអភិវឌ្ឍកាន់តែច្រើនឡើងៗតាមពេលវេលា។

តើអ្វីជាលក្ខណៈសំខាន់ៗនៃនគរូបនីយកម្ម? អ្វីគេអាចមើលឃើញគឺ ការកើនឡើងនៃចំនួនប្រជាជនទីក្រុង និងការថយចុះនៃចំនួនប្រជាជនជនបទ។ ការអភិវឌ្ឍលំនៅដ្ឋាន ផ្លូវថ្នល់ រោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធ។ មានឱកាសការងារកាន់តែច្រើន នៅក្នុងឧស្សាហកម្ម និងសេវាកម្ម (រោងចក្រ ការិយាល័យ បច្ចេកវិទ្យា) ពិសេសការទទួលបានការអប់រំ ការថែទាំសុខភាព និងការដឹកជញ្ជូនកាន់តែប្រសើរ។

តើកត្តាអ្វីបណ្តាលឲ្យនគរូបនីយកម្មកើតឡើង? ទិដ្ឋភាពទាំងនេះត្រូវបានមើលឃើញតាមរយៈ
ឧទាហរណ៍ ទីក្រុងតូចៗកំពុងរីកចម្រើន ទៅជាទីក្រុងធំៗ ភូមិនានា កំពុងផ្លាស់ប្តូរទៅជាទីប្រជុំជន ការពង្រីកទីក្រុង ដូចជា រាជធានីភ្នំពេញ ដោយសារតែការងារ និងការអភិវឌ្ឍ។
តើអ្វីជាផលប៉ះពាល់នៃនគរូបនីយកម្ម? ផលប៉ះពាល់វិជ្ជមានរួមមានដូចជា
ចំណែកផលប៉ះពាល់អវិជ្ជមានក៏កើតមានផងដែរ ដូចជា ការកកស្ទះចរាចរណ៍ ការបំពុលបរិស្ថាន កង្វះខាតលំនៅដ្ឋាន ថ្លៃដើមរស់នៅកាន់តែខ្ពស់៕