រាជធានីភ្នំពេញនឹងវិនិយោគស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ដែលមានសមត្ថភាពចម្រោះ២០ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំលើ សំណើសុំធ្វើផែនការវិនិយោគ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះដឹកនាំដោយលោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយតំណាងក្រុមហ៊ុន XWATER Technology Co.,Ltd ដែលដឹកនាំដោយឧកញ៉ាបណ្ឌិត លី រិទ្ធ អគ្គនាយកប្រតិបត្តិ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធ ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភា​ក្សាការងារ លើករណីសំណើសុំធ្វើផែនការវិនិយោគ លើស្ថានីយប្រ​ព្រឹត្តកម្មទឹកកខ្វក់ ដែលមានសមត្ថភាពផលិតក្នុងបរិមាណ ២០ម៉ឺនមែត្រគូបក្នុង១ថ្ងៃ នៅរាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here