តើសេដ្ឋកិច្ចប្រទេសវេណេហ្សូអេឡាជាមួយអាមេរិក ចិន រុស្ស៊ីមានស្ថានភាពដូចម្តេច? មុនពេលប្រធានាធិបតីប្រទេសនេះត្រូវបានចាប់ខ្លួន?

0

ដោយៈ គង់ សូរិយា

    អាមេរិកឡាទីនៈ ការចាប់ខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើល លើប្រធានាធិបតី ប្រទេសអាមេរិកឡាទីន ម៉ាកូស ម៉ាឌូរ៉ូ ពីសំណាក់អាមេរិក បន្ទាប់ពីប្រតិបត្តិការដូចផ្លេកបន្ទោរ បានធ្វើឲ្យមេដឹកនាំពិភពលោកមានភាពស្រឡាំងកាំង។

មិនផ្តោតលើនយោបាយការបរទេស ឬជានិន្នាការនៃវដ្តប្រែប្រួលពិភពលោកនោះទេ ប៉ុន្តែPropertyarea.asia សូមលើកយកស្ថានភាពសេដ្ឋកិច្ច និងទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសនេះ ជាមួយសហអាមេរិក ចិន និងរុស្ស៊ី។

ប្រទេសវេណេហ្សូអេឡា មានប្រជាជនសរុបជាង២៨,៥លាននាក់ និងយោងតាមការព្យាករណ៍របស់IMF ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ មានចំនួនប្រហែល៨២,៨ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥។

ប្រាក់ចំណូលប្រចាំឆ្នាំ ផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ក្នុងឆ្នាំ 2025 របស់IMFបានបង្ហាញថា ប្រជាជនម្នាក់មានចំណូល៣១០០ដុល្លារក្នុងមនុស្សម្នាក់។

១ ទំហំពាណិជ្ជកម្មជាមួយអាមេរិក

ស្ថានភាពពាណិជ្ជកម្មរបស់វេណេស៊ុយអេឡា ជាមួយសហរដ្ឋអាមេរិកនៅឆ្នាំ២០២៥ទិន្នន័យដំបូងបង្ហាញថា ពាណិជ្ជកម្មរវាងវេណេស៊ុយអេឡា និងសហរដ្ឋអាមេរិក បានធ្លាក់ចុះប្រហែល៤% ក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលមានចំនួនសរុបប្រហែល៤,៤៦ ពាន់លានដុល្លារក្នុងការជួញដូរទំនិញ។

ការនាំចេញរបស់វេណេស៊ុយអេឡា ទៅកាន់សហរដ្ឋអាមេរិកត្រូវបានគ្របដណ្ដប់ដោយប្រេងឆៅ និងផលិតផលប្រេងកាត។ ថាមពលជាប្រវត្តិសាស្ត្រ មានចំណែកធំបំផុត នៃការនាំចេញរបស់វេណេស៊ុយអេឡាទៅកាន់សហរដ្ឋអាមេរិក ប្រហែលចន្លោះពី៨៥-៩០%នៃតម្លៃ។

២ ពាណិជ្ជកម្មជាមួយប្រទេសចិន

តួលេខផ្លូវការបង្ហាញថា ពាណិជ្ជកម្មរវាងប្រទេសវេណេស៊ុយអេឡា និងចិន បានឈានដល់ប្រហែល៦,៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលជាកម្រិតខ្ពស់បំផុតមួយក្នុងកំណត់ត្រា។

កានាំចូលពីប្រទេសចិន រួមមាន គ្រឿងចក្រ គ្រឿងអេឡិចត្រូនិច និងទំនិញប្រើប្រាស់។ ការនាំចេញពីប្រទេសវេណេស៊ុយអេឡា តាមប្រវត្តិសាស្ត្រត្រូវបានគ្របដណ្ដប់ដោយប្រេង។

ទោះជាយ៉ាងណា មានការវាយតម្លៃពាណិជ្ជកម្មផ្សេងៗគ្នា ទាក់​ទងពាណិជ្ជកម្មប្រទេសទាំងពីរ ប្រភពអាជីវកម្មមួយចំនួនបានព្យាករ​ណ៍ថា ពាណិជ្ជកម្មអាចនឹងកើនឡើងចន្លោះពី៥ ទៅ២០ភាគរក ប្រសិ​នបើការធ្វើពិពិធកម្ម និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចទទួលបានផ្លែផ្កា។

៣ ពាណិជ្ជកម្មជាមួយរុស្ស៊ី

ការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសវេណេស៊ុយអេឡា និងរុស្ស៊ីក្នុងឆ្នាំ ២០២៥ មានប្រហែល ២០០ លានដុល្លារក្នុងឆ្នាំ ២០២៥ កើនឡើងគួរឱ្យកត់សម្គាល់ពីឆ្នាំមុនៗ ទោះបីជាមានទណ្ឌកម្មពីភាគីទាំងពីរក៏ដោយ។ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ក្រោមយន្តការទូទាត់ជារូបិយប័ណ្ណជាតិដូចជាប្រាក់រូល និងប្រាក់បូលីវ៉ា។

អាជ្ញាធររុស្ស៊ីបានកត់សម្គាល់ឃើញកំណើន នៃការនាំចូលពីប្រទេសវេណេស៊ុយអេឡា ដោយរបាយការណ៍មួយចំនួនបង្ហាញថា ការនាំចេញរបស់ប្រទេសវេណេស៊ុយអេឡា ទៅកាន់ប្រទេសរុស្ស៊ីបានកើនឡើងបីដងនៅឆ្នាំ ២០២៥ និងគ្រោងបង្កើនដល់៤០០លានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ២០៣០៕

LEAVE A REPLY

Please enter your comment!
Please enter your name here