ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រសួងសំណង់វៀតណាមបានឱ្យដឹងថា តម្លៃអាផាតមុិននៅប្រទេសវៀតណាមបានកើនឡើងចន្លោះពី២០ភាគរយទៅ៣០ភាគរយក្នុងឆ្នាំ២០២៥ ដោយតំបន់មួយចំនួនមានការកើនឡើងលើសពី៤០ភាគរយ។
កំណើនយ៉ាងគំហុកនេះត្រូវបានជំរុញតម្លៃអាផាតមុិនលំដាប់មធ្យម(Mid-range) និងតម្លៃអាផាតមុិនលំដាប់កម្រិតខ្ពស់(High-end)។
ទិន្នន័យនេះត្រូវបានបង្ហាញក្នុងអំឡុងពេលកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការដឹកនាំថ្នាក់ជាតិស្តីពីលំនៅឋានសង្គម និងទីផ្សារអចលនទ្រព្យ។ ក្រៅពីទីផ្សារខុនដូ តម្លៃអចលនទ្រព្យប្រភេទផ្សេងទៀតក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។
-->

តួយ៉ាង តម្លៃផ្ទះ Townhouse និងផ្ទះវីឡាបានកើនឡើងចន្លោះពី១០ភាគរយទៅ២០ភាគរយ បើប្រៀបធៀបទៅនឹងកំណើនកាលពីឆ្នាំ២០២៤ ជាពិសេសនៅក្នុងតំបន់កណ្តាលក្រុង និងតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ល្អប្រសើរ។ តម្លៃដីធ្លីបានកើនឡើងចន្លោះពី២០ភាគរយទៅ២៥ភាគរយ កាលពីឆ្នាំ២០២៥។
យោងតាមវិទ្យាស្ថានស្រាវជ្រាវទីផ្សារអចលនទ្រព្យវៀតណាម បង្ហាញថា តម្លៃខុនដូនៅទីក្រុងហាណូយ ដាណាង និងទីក្រុងហូជីមិញ បានបន្តកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០២៣។
គិតត្រឹមត្រីមាសទី ៣ ឆ្នាំ២០២៥ តម្លៃខុនដូបានកើនឡើង៩៦,២ភាគរយនៅទីក្រុងហាណូយ ៧៧,១ភាគរយនៅទីក្រុងដាណាង និង៥៦,៩ភាគរយនៅទីក្រុងហូជីមិញ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩៕ប្រភព: Vietnam Net៕
