ដោយៈ ចំណាន
ពោធិ៍សាត់៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោកប៉េង ពោធិ៍នា បាដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃលើស្ថានភាពខូចខាតស្ពានជ័យជំនះ (ស្ពានមេទឹក) លើកំណាត់ផ្លូវជាតិលេខ៥៥ និងស្ពានបេឡេត៍មេទឹក លើកំណាត់ផ្លូវជាតិលេខ៥៥ចាស់។
ការចុះពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីលោករដ្ឋមន្រ្តី បានចុះជួបសំណេះសំណាល សួរសុខទុក្ខវីរកងទ័ព និងមន្ត្រីគម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ។
-->
លោកប៉េង ពោធិ៍នា បាដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃលើស្ថានភាពខូចខាតស្ពានជ័យជំនះ (ស្ពានមេទឹក)
ស្ពាននេះ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលរងការខូចខាត ដោយសារការទម្លាក់គ្រាប់បែកពីយោធាថៃ នាពេលកន្លងមក។
បច្ចុប្បន្ន ក្រសួងបានរៀបចំផ្លូវវាងបណ្តោះអាសន្ន ដើម្បីសម្រួលការធ្វើដំណើរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហើយចំពោះស្ពានដែលរងការខូចខាត ក្រសួងនឹងរៀបចំផែនការស្តារឡើងវិញ។
នាឱកាសនោះ លោករដ្ឋមន្រ្តី បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ ជួសជុល និងពង្រឹងបន្ថែម ស្ពានបេឡេត៍មេទឹក និងសម្រួលផ្លូវក្បាលស្ពានឱ្យបានរឹងមាំ ដើម្បីសម្រួលចរាចរណ៍គ្រប់ប្រភេទឆ្លងកាត់៕
ស្ថានភាពខូចខាតស្ពានជ័យជំនះ (ស្ពានមេទឹក) លើកំណាត់ផ្លូវជាតិលេខ៥៥ និងស្ពានបេឡេត៍មេទឹក លើកំណាត់ផ្លូវជាតិលេខ៥៥ចាស់
ស្ថានភាពខូចខាតស្ពានជ័យជំនះ (ស្ពានមេទឹក) លើកំណាត់ផ្លូវជាតិលេខ៥៥ និងស្ពានបេឡេត៍មេទឹក លើកំណាត់ផ្លូវជាតិលេខ៥៥ចាស់