ដោយ: សហសេវិក
អន្តរជាតិ: តម្លៃអចលនទ្រព្យនៅទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេសបានដាំក្បាលចុះចំនួន១៥ភាគរយក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ។តម្លៃអាផាតមុិនបានធ្លាក់ចុះ២២ភាគរយ ហើយផ្ទះមួយក្នុងចំណោមផ្ទះ៧យូនីតត្រូវបានលក់ចេញ ទាំងការខាតបង់។
ទីផ្សារអចលនទ្រព្យនៅទីក្រុងឡុងដ៍មានភាពខុសគ្នាខ្លាំងពីទីផ្សារដទៃទៀតនៅទូទាំងប្រទេស។ កម្រិតប្រាក់ឈ្នួលខ្ពស់ និងការទាក់ទាញជនបរទេសបានជំរុញឱ្យតម្លៃផ្ទះជាមធ្យមនៅទីក្រុងឡុងដ៍មានតម្លៃថ្លៃជាងតម្លៃផ្ទះជាមធ្យមទូទាំងប្រទេសចំនួនជាង២ដង។
ទោះជាយ៉ាងណា តម្រូវការបានធ្លាក់ចុះដោយសារការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប (Brexit) និងការយកពន្ធលើការទិញផ្ទះដោយជនបរទេស ដែលមានទ្រព្យសម្បត្តិច្រើន។ ការណ៍នេះបានជះផលប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យលំដាប់ខ្ពស់។








