ការលក់លំនៅឋាននៅក្នុងប្រទេសសិង្ហបុរីដាំក្បាលចុះយ៉ាងគំហុកក្នុងខែមករា ឆ្នាំ២០២៦

0

ដោយ: សហសេវិក
អន្តរជាតិ: បណ្តាអ្នកអភិវឌ្ឍន៍នៅប្រទេសសិង្ហបុរី បានលក់លំនៅឋានឯកជនចំនួន៤៦៦យូនីត ដោយមិនទាន់រាប់បញ្ចូលខុនដូលំដាប់ Executive នៅខែមករា ឆ្នាំ២០២៦ ដាំក្បាលចុះ៥៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រសិនបើគិតទាំងខុនដូលំដាប់ Executive លំនៅឋានចំនួន៩៩០យូនីត ត្រូវបានលក់ចេញក្នុងខែមករា ឆ្នាំ២០២៦ ដោយមានលំនៅឋានចំនួន១.៥៣៤យូនីតត្រូវបានដាក់ឱ្យដំណើរការ។

ដោយឡែក កាលពីខែមករា ឆ្នាំ២០២៥ លំនៅឋានចំនួន១.១០៤យូនីតត្រូវបានលក់ចេញ ខណៈលំនៅឋានចំនួន៨៩៦យូនីតត្រូវបានបើកដាក់ឲ្យដំណើរការ។

គម្រោងលំនៅឋានដែលបានបើកដំណើរការនៅខែមករា ឆ្នាំ២០២៦នេះ រួមមានគម្រោង Narra Residences និងគម្រោង Newport Residence។

ចំនួន៨២,៦ភាគរយនៃអ្នកទិញលំនៅឋាននៅក្នុងគម្រោង Newport Residences របស់ក្រុមហ៊ុន City Developments Limited ស្ថិតនៅតំបន់ពាណិជ្ជកម្មកណ្តាល ជាជនជាតិសិង្ហបុរី។ ជនបរទេសគ្របដណ្តប់ចំនួន៣ភាគរយ។

នៅគម្រោងលំនៅឋាន Narra Residences ក្នុងតំបន់ Dairy Farm អ្នកទិញប្រហែល៨០ភាគរយ បានទិញលំនៅឋានដែលមានតម្លៃ២លានដុល្លារសិង្ហបុរី ឬតិចជាងនេះ ដែលជាប្រភេទលំនៅឋានតម្លៃសមរម្យ៕ប្រភព: The Business Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here