សមាជិកសភាបារាំងសន្យាជម្រុញអ្នកធុរកិច្ចលើវិស័យ ជាច្រើនមកកាន់កម្ពុជា

0

ដោយៈ ចំណាន

    ភ្នំពេញៈ លោកThomas Lam សមាជិករដ្ឋសភានិងជាប្រ​ធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំងបានសន្យាជម្រុញអ្នកធុរកិច្ចបារាំងមកពីវិស័យជាច្រើនឲ្យមកវិនិយោគនៅកម្ពុជា។

លោកបានថ្លែងបែបនេះ ក្នុងឱកាសលោកបាននិងកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា និងបានជួបពិភាក្សាការងារជាមួយ លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងឱកាសនៃជំនួបនេះ លោកសួន សុផល

ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការបន្តពូនជ្រុំទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាពិសេសការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគតាមរយៈការផ្សារភ្ជាប់ធុរកិច្ចបារាំង ដែលមានសក្តានុពលខ្ពស់ចូលមកកាន់ទីផ្សារកម្ពុជា។

បន្ថែមលើនេះ លោកក៏បានជម្រាបជូនអំពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយាកាសវិនិយោគ តាមរយៈការដាក់ចេញនូវរបបវិនិយោគ ដែលមានភាពឆ្លាតវៃ និងអនុគ្រោះខ្ពស់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបណ្តុះបណ្តាលកម្លាំងពលកម្មឱ្យស្របតាមតម្រូវការទីផ្សារ ព្រមទាំងការដាក់ចេញនូវយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា- សហភាពអឺរ៉ុបដែលបានប្រព្រឹត្តទៅចំនួន៣លើករួចមកហើយ ដើម្បីកសាងជំនឿទុកចិត្ត និងដោះស្រាយរាល់កង្វល់របស់វិនិយោគិន ប្រកបដោយប្រសិទ្ធភាព។

លោកសួន សុផល បានស្នើឱ្យក្រុមមិត្តភាពកម្ពុជា-បារាំង បន្តរួមគ្នាដាក់ចេញនូវគំនិតផ្តួចផ្តើម និងផែនការសកម្មភាពនានាសំដៅពង្រឹងទំនាក់ទំនងធុរជន និងធុរជន (B2B) នៃប្រទេសទាំងពីរ ជាពិសេសការចាប់យកកាលានុវត្តភាព នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំវេទិកាវិនិយោគ និងធុរកិច្ចឱ្យក្លាយជាព្រឹត្តិការណ៍អមដ៏មានសារៈសំខាន់មួយ។

ជាការឆ្លើយតប លោក Thomas Lam បានថ្លែងនូវការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព ដ៏ឆាប់រហ័សរបស់កម្ពុជា និងបានប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីត្រួសត្រាយផ្លូវ សម្រាប់អនាគតដ៏ត្រចះត្រចង់។ ជាមួយគ្នានេះ លោកបានសម្តែងនូវការអបអរសាទរ ចំពោះកម្ពុជាក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និងបានសន្យាថា នឹងបន្តជំរុញឱ្យធុរកិច្ចបារាំង ដែលមានសក្តានុពលខ្ពស់ មកចាប់ផ្តើម និងពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជា លើវិស័យដែលមានស្រាប់ ក៏ដូចជាវិស័យដែលទាក់ទាញនវានុវត្តន៍នានា រួមមានវិស័យកសិឧស្សាហកម្ម, គណនេយ្យ និងហិរញ្ញវត្ថុ, ទេសចរណ៍, យានយន្ត និងអេឡិចត្រូនិក, សុខាភិបាល, និងភស្តុភារកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here