ដោយៈ ចំណាន
ស្វាយរៀងៈ ក្រុមមន្រ្តីបានចុះពិនិត្យប្រគល់-ទទួលបច្ចេកទេសអនុគម្រោងសាងសង់ទីលានទុកដាក់សំរាម ក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ។
លោករស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យប្រគល់-ទទួលបច្ចេកទេសអនុគម្រោង សាងសង់ទីលានទុកដាក់សំរាម ក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ដោយមានសមាសភាពអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ ព្រមទាំងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រធានគ្រប់គ្រងគម្រោង និងសមាជិកគម្រោង តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង តំណាងក្រុមហ៊ុនទីប្រឹក្សា តំណាងក្រុមហ៊ុនសាងសង់ និងមន្ត្រីបច្ចេកទេសជំនាញពាក់ព័ន្ធ។

ការចុះពិនិត្យនេះធ្វើឡើងដើម្បីប្រគល់-ទទួលបច្ចេកទេស និងការធ្វើសម្រង់បញ្ជីហេដ្ឋារចនាសម្ព័ន្ធ ដែលជាសមិទ្ធផលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការ ពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលនឹងត្រូវប្រគល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានក្រុមការងារគ្រប់គ្រង និងប្រតិបត្តិទីលានទុកដាក់សំរាមក្រុងបាវិត ដើម្បីប្រតិបត្តិការ គ្រប់គ្រង និងថែរទាំបន្ត៕







