ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅប្រទេសកាណាដាបានធ្លាក់ចុះក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ដោយសារភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចបានជំរុញឱ្យអ្នកលក់បញ្ចុះតម្លៃដើម្បីទាក់ទាញអ្នកទិញដែលកំពុងមានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្តទិញផ្ទះ។
យោងតាមទិន្នន័យពីសមាគមអចលនទ្រព្យកាណាដាបានបង្ហាញថា តម្លៃផ្ទះជាមធ្យមទូទាំងប្រទេសកាណាដាបានធ្លាក់ចុះ០,៦ភាគរយធៀបនឹងខែមករា មកនៅត្រឹមទំហំទឹកប្រាក់ចំនួន៤៨៣.០០០ដុល្លារអាមេរិក ដែលបន្តនិន្នាការនៃការធ្លាក់ចុះ។
ការធ្លាក់ចុះនេះកើតឡើងស្របពេលជាមួយគ្នានឹងការផ្ទុះឡើងនៃសង្គ្រាមពាណិជ្ជកម្មរវាងកាណាដាជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កាណាដា។

រហូតមកដល់ពេលនេះ ទោះបីជាការនាំចេញទំនិញភាគច្រើនរបស់កាណាដាទៅកាន់អាមេរិកត្រូវបានលើកលែងពីការយកពន្ធខ្ពស់ជាងមុនយ៉ាងណាក្តី ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកាណាដា-អាមេរិកនឹងត្រូវពិនិត្យឡើងវិញនៅឆ្នាំនេះ។
ទន្ទឹមនឹងនេះ សង្គ្រាមនៅប្រទេសអ៊ីរ៉ង់បាននាំឱ្យមានការកើនឡើងនៃតម្លៃថាមពលសកល និងថ្លៃដើមផ្សេងទៀត ដែលធ្វើឱ្យទស្សនវិស័យសេដ្ឋកិច្ចកាន់តែមិនប្រាកដប្រជា។
យោងតាមទិន្នន័យពីសមាគមអចលនទ្រព្យកាណាដាបានបង្ហាញឱ្យដឹងទៀតថា ការលក់ផ្ទះបានធ្លាក់ចុះ១,៣ភាគរយនៅក្នុងខែកុម្ភៈបើធៀបនឹងខែមករា ខណៈដែលការចុះបញ្ជីថ្មីបានធ្លាក់ចុះ៣,៩ភាគរយ៕ប្រភព: Bloomberg៕







