តើទីផ្សារអចលនទ្រព្យនៅខេត្តកំពតងើបឡើងវិញឬទេ បន្ទាប់ពីវិស័យទេសចរណ៍ក្នុងខេត្តនេះកាន់តែមានប្រជាប្រិយភាព?

0

ដោយៈ ម៉ាលីនណា

    កំពតៈ ជាតារារះនាទិសនារតី ខេត្តកំពតកំពុងមានប្រជាប្រិយភាពកាន់តែខ្លាំង ជាមួយនឹងធម្មជាតិដងព្រែក ព្រៃភ្នំ និងផលិតផលទេសចរណ៍ថ្មីៗ ដែលបានរៀបចំឡើងរបស់រដ្ឋបាលខេត្តនេះ។

ជាមួយនឹងកំណើនភ្ញៀវទេសចរណ៍ វិស័យអចលនទ្រព្យនៅក្នុងខេត្តកំពត មានឱកាសរីកចម្រើន ប៉ុន្តែកម្រិតដែលយើងអាចជួយបានគឺអាស្រ័យលើរបៀប ដែលអ្នកប្រើប្រាស់យើង និងអ្វីដែលអ្នកចង់សម្រេ​ចបាន។

. ការស្រាវជ្រាវទីផ្សារ និងការយល់ដឹងអំពីនិន្នាការ

អ្នកវិភាគទិន្នន័យក្នុងស្រុក និន្នាការ និងការអភិវឌ្ឍ (ដូចជាកំណើនទេសចរណ៍ ការកំណត់តម្លៃដីធ្លី គម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជាកំពង់ផែជាដើម) ដូច្នេះអ្នកយល់កាន់តែច្បាស់អំពីរបៀប ដែលទីផ្សារអចលនទ្រព្យខេត្តកំពតកំពុងវិវត្តន៍។

ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពតលោកសយ ស៊ីណុលបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា សេវាបដិសណ្ឋារកិច្ច ក្នុងខេត្តកំពត កំពុងមានការរីកចម្រើនខ្លាំង ដែលមានបន្ទប់ស្នាក់នៅជាសណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន បឹងហ្កាឡូបានកើនដល់ជាង៥០០០បន្ទប់រួចហើយ។

លោកបន្តថា “យើងមានបន្ទប់ស្នាក់នៅយ៉ាងសម្បូរបែប ដែលជាចំនួនមួយបង្ហាញពីការរីកចម្រើន ដោយសារអ្នកអភិវឌ្ឍន៍បានមើលឃើញឱកាស”។

ជាអ្នកធ្លាប់អភិវឌ្ឍន៍ដីឡូត៍ លោកយឺ វណ្ណី បច្ចុប្បន្នផ្តល់សេវាកម្មកក់បន្ទប់ស្នាក់នៅ ក្នុងខេត្តកំពតបាននិយាយឲ្យដឹងផងដែរថា ពិតជាមានការរីកចម្រើនលើផ្នែកសេវាកម្ម បដិសណ្ឋារកិច្ចក្នុងខេត្តកំពត ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកបន្តថា “វាប្រៀបបីដូចជារដូចផ្ការីក ប៉ុន្តែវាបានតែល្អមើលត្រឹមថ្ងៃចុងសប្តាហ៍ប៉ុណ្ណោះ បើថ្ងៃច័ណ្ឌដល់ថ្ងៃសុក្រ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់នានា ពួកគេដេកហាលងៀតហើយ”។

    លោកសាស្រ្តាចារ្យទួស សាភឿន អគ្គនាយកក្រុមហ៊ុនថៃ ប៊ុនរ៉ុង បានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារមិនល្អទេ នេះហើយជាមូលហេតុ ដែលអាគារភ្លោះកំពស់ជាង៤០ជាន់ ត្រូវបានផ្អាកការសាងសង់បណ្តោះអាសន្ន។ លោកបានបិទសណ្ឋាគារមួយ ក្នុងខេត្តនេះរួចទៅហើយ។

អាគារភ្លោះថៃ ប៊ុនរ៉ុង ក្នុងខេត្តកំពត ជាLandmarkថ្មីមួយ ដែលអាចក្លាយជា មេដែកឆក់ទាក់ទាញការវិនិយោគ ពីអ្នកវិនិយោគជាតិ អន្តរជាតិ នាពេលអនាគត ប៉ុន្តែវាគួរឲ្យសោកស្តាយ ដែលខេត្តនេះមិនមានសក្តានុពលគ្រប់គ្រាន់ ក្នុងការស្រូបយកការប្រើប្រាស់អា​គារនេះអស់លទ្ឋភាព។ នេះបើតាមលោកយិ​ន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាលើកឡើង។

លោកបានមានប្រសាសន៍ថា កត្តាប្រជាសាស្រ្ត អំណាចសេដ្ឋកិច្ច មិនអាចទាក់ទាញឲ្យក្រុមហ៊ុនធំៗ ឈានជើងទៅបោះទីតាំងក្នុងខេត្តនៅឡើយ។ លោកបន្ថែមថា “មូលដ្ឋានខាងលើននេះ គឺជាកត្តាសំខាន់ ដែលខេត្តមិនអាចមានលទ្ឋភាព ទទួលបានគំរោងអភិវឌ្ឍន៍អាគារកប់ពពកបែបនេះបាននៅឡើយ”។

លោកបញ្ជាក់ថា “វាហាក់ដូចជាលឿនពេក ក្នុងការនិយាយថា ខេត្តកំពត នឹងក្លាយជាHubសេដ្ឋកិច្ចអន្តរជាតិមួយ ដូចខេត្តព្រះសីហនុនាពេលឆាប់ៗនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here