តើលំនៅឋាននៅក្នុងរដ្ឋធានីហ្សាការតារបស់ឥណ្ឌូនេសុី មានតម្លៃជាមធ្យមចំនួនប៉ុន្មានក្នុងឆ្នាំ២០២៦?

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមទិន្នន័យបង្ហាញថា តម្លៃផ្ទះមធ្យមនៅទីក្រុងហ្សាកាតារបស់ប្រទេសឥណ្ឌូនេសុីក្នុងឆ្នាំ ២០២៦ មានទំហំទឹកប្រាក់ប្រហែល ៣,២ ពាន់លានរូពី ដែលស្មើនឹង១៩៤,០០០ដុល្លារ ក្នុងមួយយូនីត។

ចំនួនប្រហែល៨០ភាគរយនៃអចលនទ្រព្យលំនៅឋាននៅទីក្រុងហ្សាកាតាក្នុងឆ្នាំ២០២៦ មានតម្លៃចន្លោះពី១,២ពាន់លានរូពី ទៅ១២ពាន់លានរូពី (ប្រហែល៧៣.០០០ ដុល្លារ ទៅ៧២៧.០០០ដុល្លារ)។

ដោយឡែក លំនៅឋានប្រណីតនៅទីក្រុងហ្សាកាតាក្នុងឆ្នាំ ២០២៦ ជាធម្មតាមានតម្លៃចាប់ពី៣០ពាន់លានរូពី ដល់ ១២០ ពាន់លានរូពី(ប្រហែល ១,៨ លានដុល្លារទៅ៧,៣ លានដុល្លារអាមេរិក)។

តម្លៃអាផាតមុិនជាមធ្យមនៅរដ្ឋធានីហ្សាកាតាមានទំហំទឹកប្រាក់ប្រហែល ៣៦,៣លានរូពី(ប្រមាណ២.២០០ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ។ ក្នុងនោះ អាផាតមិនដែលមានបន្ទប់គេងចំនួនមួយ ជាធម្មតា មានតម្លៃប្រហែល ១,២ពាន់លានរូពី (ប្រមាណ៧៣.០០០ ដុល្លារ)។

ចំណែក អាផាតមុិនដែលមានបន្ទប់គេងចំនួន២ មានតម្លៃ២,៤ពាន់លានរូពី (ប្រមាណ១៤៥.០០០ ដុល្លារ) ខណៈអាផាតមិន ដែលមានបន្ទប់គេងចំនួន៣ មានតម្លៃជាមធ្យម៤,៨ពាន់លានរូពី (ប្រមាណ២៩១.០០០ ដុល្លារ)៕ប្រភព: Bamboo Routes៕


ចែករំលែក