ដោយៈ និស្ស័យ
ប្រទេសចិនៈ បន្ទាប់ពីត្រីមាសទី១ ឆ្នាំ2026 វិស័យអចលនទ្រព្យរបស់ប្រទេសចិននៅតែខ្សោយជារួម ប៉ុន្តែមានសញ្ញាដំបូងនៃស្ថិរភាព មិនទាន់មានការងើបឡើងវិញពេញលេញនៅឡើយទេ។
១. ទីផ្សារអចលនទ្រព្យនៅតែធ្លាក់ចុះ (និន្នាការចម្បង)
ការសិក្សាបានរកឃើញថា តម្លៃផ្ទះនៅប្រទេសចិន បានបន្តធ្លាក់ចុះ ដោយកាលពីខែមិនា មានការធ្លាក់ចុះ0.2%ក្នុងមួយខែ និងមានការប៉ាន់ស្មានថា និន្នាការទិញប្រហែល3.4% ក្នុងមួយឆ្នាំ។
អ្វីកាន់តែលំបាក គឺការវិនិយោគលើអចលនទ្រព្យនៅតែធ្លាក់ចុះប្រហែល11% ធៀបនឹងត្រីមាសទី១ឆ្នាំមុន។
ទិន្នន័យមួយចំនួន បានបង្ហាញពីការដាំក្បាលចុះកាន់តែជ្រៅរហូតដល់17%ក្នុងវិធានការទូលំទូលាយ។ សូចនាករនេះ មានន័យថា វិស័យនេះនៅតែស្ថិតក្នុងស្ថានភាពធ្លាក់ចុះ មិនទាន់ងើបឡើងវិញនៅឡើយទេ។
២. និន្នាការទីផ្សារនៅទីក្រុងធំៗ ទល់នឹង ទីក្រុងតូចៗ
ទីក្រុងលំដាប់ទី១ ដូចជា ទីក្រុងសៀងហៃ តម្លៃចាប់ផ្តើមកើនឡើងបន្តិច ឬមានស្ថេរភាព ប៉ុន្តែទីក្រុងលំដាប់ថ្នាក់ទាប នៅតែមានការផ្គត់ផ្គង់លើស និងតម្រូវការខ្សោយ។
៣. អ្នកអភិវឌ្ឍន៍នៅតែជួបបញ្ហា
អ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗជាច្រើន នៅតែខ្សោយផ្នែកហិរញ្ញវត្ថុបន្ទាប់ពីវិបត្តិចាប់តាំងពីឆ្នាំ២០២១។
ឧទាហរណ៍ ការខាតបង់ដ៏ធំ និងករណីរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញនៅតែបន្ត ផលប៉ះពាល់ពីក្រុមហ៊ុនដូចជា Evergrande នៅតែប៉ះពាល់ដល់ទំនុកចិត្ត។
ជាលទ្ធផលបច្ចុប្បន្ននេះ គឺអ្វីៗស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ដោយមានគម្រោងថ្មីតិចជាងមុន អ្នកទិញនៅតែប្រុងប្រយ័ត្ន។
៤. រដ្ឋាភិបាលកំពុងគាំទ្រ ប៉ុន្តែដោយប្រុងប្រយ័ត្ន
ប្រទេសចិនកំពុងព្យាយាមបញ្ឈប់ការធ្លាក់ចុះ មិនមែនបង្កើតពពុះម្តងទៀតទេ ដោយមានការបន្ធូរបន្ថយច្បាប់ទិញផ្ទះ នៅក្នុងទីក្រុងមួយចំនួន រួមមានការគាំទ្រហិរញ្ញប្បទាន សម្រាប់គម្រោងដែលមិនទាន់បានបញ្ចប់។ ការលើកកម្ពស់លំនៅដ្ឋាន ដែលមានតម្លៃសមរម្យ និងការបន្តពង្រីកទីក្រុង
៥. សញ្ញានៃការធ្លាក់ចុះ (ដំណាក់កាលដំបូង)
អ្នកវិភាគខ្លះនិយាយថា ការធ្លាក់ចុះទីផ្សារអចលនទ្រព្យកំពុងថយចុះ ទីផ្សារអាចនៅជិតបាតនៅឆ្នាំ២០២៦ ប៉ុន្តែការងើបឡើងវិញនឹងយឺត និងមិនស្មើគ្នា គ្មានការរីកចម្រើនលឿនដូចមុនទេ។
៦. អចលនទ្រព្យពាណិជ្ជកម្ម (រឿងខុសគ្នា)
អ្វីគួរឲ្យកត់សម្គាល់ គឺការវិនិយោគលើការិយាល័យ ភស្តុភារកម្មអាចកើនឡើង៥ ទៅ១០% ក្នុងឆ្នាំ២០២៦ ដែលជំរុញដោយ ក្រុមហ៊ុនបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ការពង្រីកផលិតកម្មជាដើម៕







