ដោយៈ ចំណាន
ភ្នំពេញៈ គណៈកម្មការសុរិយោដីថ្នាក់ជាតិ បានប្រជុំពិភាក្សាដើម្បីកសាងការឯកភាពគ្នាបញ្ចប់បញ្ហា និងធ្វើការចុះបញ្ជីដីធ្លីទៅមុខដោយរលូន ហើយការងារនេះ នឹងជាគម្រូសម្រាប់អនុវត្តន៍ទៅមុខទៀត។
កិច្ចប្រជុំនេះ ដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់និងក្រុមមន្រ្តីពាក់ព័ន្ធ។
កិច្ចប្រជុំបានពិនិត្យលើករណីចំនួន៣ រួមមាន ទី១. ស្នើសុំចុះបញ្ជីដីរដ្ឋ “តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (ស្នូលទី១)” ទី២. ការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកោះកុង។ ទី៣. របាយការណ៍លទ្ធផល នៃការប្រមូលព័ត៌មានពាក់ព័ន្ធ ដីសហគមន៍ជនជាតិដើមភាគតិច ក្នុងភូមិសាស្ត្រខេត្តរតនគីរី៕






