មន្រ្តីរដ្ឋាភិបាលចួលរួមពិភាក្សាលើករណីវិវាទកិច្ចសន្យារវាងអតិថិជនដែលបានទិញ បន្ទប់ខុនដូរបស់ក្រុមហ៊ុនចិន

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានបើកកិច្ចប្រជុំពិភាក្សាលើករណីវិវាទកិច្ចសន្យារវាងអតិថិជនដែលបានទិញ បន្ទប់ខុនដូរ (Unit) និងក្រុមហ៊ុនចៀន ឈឹង ថៃគ្រុប(Chean Chhoeng Thai Group)។

កិច្ចប្រជុំនេះដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

បញ្ហាវិវាទនៅផ្នែកសំណង់ និងគំរោងអភិវឌ្ឍន៍នានាបានកើតមានរាប់រយកន្លែងនៅកម្ពុជា បន្ទាប់ពីកម្ពុជាជួបវិវត្តិបញ្ហាអចលនទ្រព្យតាំងពីឆ្នាំ២០២០ រហូតមកទល់បច្ចុប្បន្ននេះ។

ទោះជាយ៉ាងណាក្រោមការដឹកនាំ សម្របសម្រួលពីរដ្ឋមន្រ្តីក្រសួ​ងដែនដី និងមន្រ្តីជំនាញនានា ក្រោមការចង្អុលបង្ហាញពីសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យស្ថានភាពវិបត្តិក្នុងវិស័យនេះបានធូរស្រាល និងដោះស្រាយបានរាប់រយករណីគីតរហូតមកដល់ដើមឆ្នាំ២០២៦នេះ៕


ចែករំលែក