តម្លៃ​ខុន​ដូ​ថ្មី​នៅ​កណ្តាល​ទីក្រុង​តូក្យូ​របស់​ប្រទេស​ជប៉ុន​ហក់​ឡើង​ជិត​៤០​ភាគ​រយ​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: សារព័ត៌មានជប៉ុន Kyodo News បានរាយការណ៍ថា តម្លៃខុនដូថ្មីជាមធ្យមនៅកណ្តាលទីក្រុងតូក្យូរបស់ប្រទេសជប៉ុនក្នុងខែមេសាបានកើនឡើង ៣៨,៩ ភាគរយធៀបនឹងឆ្នាំមុន ដល់ ១២៤,៩៨ លានយ៉េន (ប្រហែល ៧៨៦.០០០ ដុល្លារអាមេរិក)។

សេចក្តីរាយការណ៍នេះ​បាន​ដកស្រង់​ការវាយតម្លៃ​របស់​វិទ្យាស្ថាន​សេដ្ឋកិច្ច​អចលនទ្រព្យ​ថា ការកើនឡើង​នៃ​តម្លៃខុនដូនៅ​សង្កាត់​ចំនួន ២៣ ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​របស់​ទីក្រុង​តូក្យូ បាន​ឆ្លុះបញ្ចាំង​ពី​ការ​ស្ទុះ​ងើបឡើង​វិញ​ បន្ទាប់ពីបានធ្លាក់ចុះ​កាលពី​ឆ្នាំមុន និង​ការកើនឡើង​នៃ​ថ្លៃដើម​សំណង់។

ទន្ទឹមនឹងនេះ តម្លៃខុនដូ​ជាមធ្យម​នៅតាមខេត្ត​ជុំវិញ​រដ្ឋធានីចំនួន​៣ រួមមានខេត្ត Kanagawa ខេត្ត Saitama និងខេត្ត Chiba ​បាន​កើនឡើង ២៤,៨ ភាគរយ​បើធៀបនឹង​ឆ្នាំមុន ដល់ ៨៧,៣៦ លាន​យ៉េន ប៉ុន្តែ​បាន​ធ្លាក់ចុះ​ក្រោម ១០០ លាន​យ៉េន​ជា​លើកដំបូង​ក្នុង​រយៈពេល៣ខែ។

ចំនួនខុនដូថ្មី ដែលត្រូវបានចុះបញ្ជីសម្រាប់ដាក់លក់នៅទីក្រុងតូក្យូ និងបណ្តាខេត្តជុំវិញបានកើនឡើង១៥,៦ភាគរយដល់ចំនួន១.១៦៣យូនីត។

ក្រុមអ្នកជំនាញបានលើកឡើងថា អតិថិជន “កំពុងចំណាយពេលច្រើនដើម្បីពិចារណាទិញខុនដូ” ដោយសារហេតុផលដូចជា ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលនៃប្រទេសជប៉ុន (BoJ)៕ប្រភព: Xinhua៕


ចែករំលែក