ក្រុម​មន្រ្តី​ចុះពិនិត្យ​ទីតាំង​ជាក់ស្តែង​សម្រាប់​ការ​ប្រៀបធៀប​ និង​ជ្រើសរើស​ទីតាំង​សាងសង់​ស្ពាន​កោះខ្សាច់​ទន្លា​

ចែករំលែក

ដោយៈ និស្ស័យ

    កណ្តាលៈ ក្រុមការងារចម្រុះ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែង សម្រាប់ការប្រៀបធៀប និងជ្រើសរើសទីតាំងសាងសង់ស្ពានកោះខ្សាច់ទន្លា។

ការចុះពិនិត្យនេះ ធ្វើឡើងដោយក្រុមការងារបច្ចេកទេស អង្គភាពគ្រប់គ្រងគម្រោងស្ពានកោះខ្សាច់ទន្លា នៃក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT PMU-KTB) ក្រុមការងារទីប្រឹក្សាបច្ចេកទេស គម្រោងស្ពានកោះខ្សាច់ទន្លា (Chodai Co., Ltd & ES International Consultants Co., Ltd)ក្រុមការងារទីប្រឹក្សាផ្នែកផលប៉ះពាល់បរិស្ថាន និង សង្គម (ESIA) ក្រុមការងារនៃនាយកដ្ឋានទូទៅនៃការតាំងទីលំនៅឡើងវិញ(GDR) ក្រុមការងារនៃធនាគារវិនិយោគអឺរ៉ុប (EIB) និងក្រុមការងារទីប្រឹក្សានៃធនាគារវិនិយោគអឺរ៉ុប NTU រួមទាំងមេឃុំកោះខ្សាច់ទន្លា បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែងចំនួន៤កន្លែង សម្រាប់ការប្រៀបធៀប និងជ្រើសរើសទីតាំងសាងសង់ស្ពានកោះខ្សាច់ទន្លា ដោយក្រុមការងារបច្ចេកទេសបានបង្ហោះដ្រូន ផ្តិតយករូបភាពនៅទីតាំងជាក់ស្តែង និងបានត្រួតពិនិត្យពីផលប៉ះពាល់ទាំងឡាយ ដែលអាចកើតមានចំពោះ បរិស្ថាន និង សង្គម នៃទីតាំងនីមួយៗ។

ក្រុមការងារក៏បានចុះត្រួតពិនិត្យផងដែរ នូវស្ថានភាពដី និងស្ថានភាពច្រំាងទន្លាជាក់ស្តែងនៃទីតំាងនីមួយៗ ព្រមទាំងបានសាកសួរព័ត៌​មានបឋមអំពីស្ថានភាពប្រជាជន និងការប្រកបរបរទទួលទាននៃប្រជាជនដែលរស់នៅលើកោះខ្សាច់ទន្លា៕


ចែករំលែក