ស្ថាប័ន​ចំនួន​២​ជួប​ជាមួយ​សមាគម​ចំនួន២​ និង​ពង្រឹង​គុណភាព​ទិន្នន័យ​សន្ទស្សន៍​ថ្លៃ​លំនៅឋាន

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ លោកជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) និងលោកហេង បូមករា ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួ​យតំណាងសមាគម អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិភាក្សាអំពី ការចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ (PF)។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាបានបើកិច្ចប្រជុំ ដើម្បីបន្តពង្រឹងគុណភាពទិន្នន័យសន្ទស្សន៍ថ្លៃលំនៅឋាន ធនាគារជាតិនៃកម្ពុជាបានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយពីការប្រមូល កំហុសឆ្គងទិន្នន័យ លទ្ធផលវិភាគ និងទិសដៅក្នុងការលើកកម្ពស់ ការតាមដាននិងវាយតម្លៃស្ថានភាពចលនទ្រព្យ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា។

លោកបណ្ឌិត ឃូ វុឍ្ឍី ឧបការីទេសាភិបាល និងជាអគ្គនាយកគោលនយោបាយ និងសហប្រតិបត្តិការអន្តរជាតិ នៃធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណ ចំពោះការរួមចំណែកសហការរបស់គ្រឹះ​ស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងបានរំលេចពីសារៈសំខាន់ នៃការផ្សព្វផ្សាយសន្ទស្សន៍ថ្លៃលំនៅឋាន ជាពិសេសសម្រាប់ អ្នករៀបចំគោលនយោបាយ ទាំងវិស័យសាធារណៈនិងឯកជន និងអ្នកស្រា​វជ្រាវអំពីស្ថានភាពទីផ្សារអចលនទ្រព្យ កាលានុវត្តភាពនិងហានិភ័យ និងរួមចំណែក ពង្រឹងការវិភាគអំពីស្ថិរភាពរូបិយវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ ជាដើម៕

 


ចែករំលែក