ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំដោយលោកប៊ុន ហុន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ព័ត៌មាននេះត្រូវបានប្រកាសឲ្យដឹង ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី៧ កក្កដានេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយក អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋានកិច្ចការ រដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត និងអភិបាលរងនៃគណៈអភិបាលរាជធានី នាយករដ្ឋបាលសាលារាជធានី អភិបាលខណ្ឌ ចៅសង្កាត់ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។
តាមទិន្ន័យប៉ាន់ស្មានបានបង្ហាញថា រាជធានីភ្នំពេញបច្ចុប្បន្នមានខ័ណ្ឌសរុបចំនួន១៤ មានផ្ទៃដីទំហំ៥៦៧គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋរស់នៅប្រមាណ៣លាននាក់៕









