បណ្តាក្រុម​ហ៊ុន​អចលនទ្រព្យ​ម៉ាឡេសុី​សម្រុក​លក់ដី​នៅ​តំបន់​សំខាន់ៗ​ក្នុង​ទីក្រុងគូឡាឡាំពួរ​ ដើម្បី​ប្រមូល​សាច់​ប្រាក់

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសម៉ាឡេសុីកំពុងលក់ដីកាន់តែច្រើនឡើងៗនៅក្នុងតំបន់សំខាន់ៗនៃទីក្រុងគូឡាឡាំពួរ ដើម្បីប្រមូលសាច់ប្រាក់ ខណៈការចំណាយហិរញ្ញប្បទានខ្ពស់ និងការកើនឡើងនៃថ្លៃដើមការអភិវឌ្ឍបានដាក់សម្ពាធលើដើមទុន។

ក្រុមអ្នកជំនាញបានលើកឡើងថា តម្រូវការគម្រោងប្រើប្រាស់ចម្រុះដែលមានទីតាំងល្អនៅកណ្តាលទីក្រុងនៅតែមានភាពរឹងមាំ ជាពិសេសគម្រោងរួមបញ្ចូលគ្នានូវផ្ទះ សណ្ឋាគារ និងហាងលក់រាយ។

ថ្មីៗនេះ ក្រុមហ៊ុន Chin Hin Group Property បានប្រកាសថា ខ្លួននឹងទិញទីតាំងអចលនទ្រព្យដ៏ល្អបំផុតមួយនៅក្នុងតំបន់ Golden Triangle នៃទីក្រុង Kuala Lumpur ពីក្រុមហ៊ុន YNH Property Bhd ក្នុងតម្លៃ ៤៥៥ លានរីងហ្គីត។

ដីឡូតិ៍ទំហំ ១០,៥៦៤ ម៉ែត្រការ៉េ នេះស្ថិតនៅលើផ្លូវ Jalan Sultan Ismail ដែលនឹងត្រូវបានអភិវឌ្ឍទៅជាគម្រោងប្រើប្រាស់ចម្រុះ ដែលមានទុនវិនិយោគសរុបប្រមាណ ៣,៦ ពាន់លានរីងហ្គីត។

គម្រោងអភិវឌ្ឍន៍ខាងលើនេះត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលអាផាតមុិន (serviced apartment) សណ្ឋាគារ និងហាងលក់រាយ៕ប្រភព: NST Online៕


ចែករំលែក